អានតួអត្ថបទ
កម្ពុជា

សាលក្រម​ឌុច​ប្រកាស​ថ្ងៃ​ទី​២៦​ខែ​កក្កដា

ឌុច​ក្នុង​អង្គ​សវនាការ​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០០៩
ឌុច​ក្នុង​អង្គ​សវនាការ​ថ្ងៃ​ទី ២៦ វិច្ឆិកា ២០០៩ © Reuters
ដោយ៖ លាង ដឺលុច
៥ នាទី

សាលក្រមលើសំណុំរឿងរបស់អតីត​មេគុកទួលស្លែងកាំង ហ្គេចអ៊ាវ ហៅ​ឌុចនឹងត្រូវ​ ប្រកាសនៅថ្ងៃទី២៦ កក្កដា ២០១០ ខាងមុខនេះ នៅ​ក្នុង​សាល​សវនាការ​នៃ​តុលាការ​ខ្មែរ​ក្រហម។  នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​តុលាការ​ពិសេស​នៅ​ថ្ងៃ​​ទី​២៤​ឧសភា​នេះ។ 

ផ្សាយពាណិជ្ជកម្ម

លោក កាំង ហ្កេកអ៊ាវ ត្រូវបានឃាត់ខ្លួន ហើយនឹងបញ្ជូនមកកាន់កន្លែងឃុំឃាំងរបស់ អង្គសវនាការតុលាការខ្មែរក្រហម​នៅ​ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០០៧។ ក្រោយពេលបើកសវនាការបឋមនៅថ្ងៃទី១៧ និង ១៨ កុម្ភៈ ឆ្នាំ២០០៩ សវនាការលើ​អង្គសេចក្តី​បានប្រព្រឹត្តឡើងនៅថ្ងៃទី៣០ ខែមីនា ហើយបានបញ្ចប់​ទៅវិញនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៩។

 
         នៅក្នុង​អំឡុង​ពេលនៃការជំនុំជម្រះក្តី ចំនួន ៧៧ ថ្ងៃ មាន​សាក្សី​ជំនាញចំនួន៩ នាក់ សាក្សី​ផ្តល់​សក្ខីកម្ម​ទាក់ទងនឹង​អង្គហេតុ​ ចំនួន ១៧ នាក់ សាក្សី​ផ្តល់​សក្ខីកម្ម​ទាក់ទងនឹងអត្តចរិត៧ នាក់​ហើយនិងដើម​បណ្តឹងរដ្ឋ​ប្បវេណី​ចំនួន​២២រូប។ ប្រជាជនជាង ៣ ១០០០ នាក់ បាន​ចូលរួម​ស្តាប់​នីតិវិធីនៃការជំនុំជម្រះក្តីនៅក្នុងសាលសាវនាការ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ