អ្នករងគ្រោះ​ដោយទឹក​អាស៊ីដ​រំពឹង​ទៅលើ​ច្បាប់ថ្មី​

សំឡេង ០៨:៥៣
អ្នករង​គ្រោះ​នឹង​ទឹក​អាស៊ីដ
អ្នករង​គ្រោះ​នឹង​ទឹក​អាស៊ីដ ©អ៊ឹង​ ចន្ទសោភា

ក្រសួង​មហា​ផ្ទៃ​ដោយ​រួមគ្នា​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​បីទៀត​កំពុង​រៀបចំ​សេចក្តី​ព្រាងច្បាប់​មួយ​ស្តីពី​ការ​គ្រប់គ្រង​ការ​ប្រឆាំង​បទល្មើស​នឹង​បទ​ឧក្រិដ្ឋ​អាស៊ីដ។​ច្បាប់នេះ​មាន​គោល​បំណង​​ដាក់​ទោស​អោយ​បាន​ធ្ងន់​ជាង​មុន​ទៅលើ​ឧក្រិដ្ឋជន។​ពីមុន​គេ​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​​ដែល​សំដៅ​ទៅលើ​ករណី​បង្ក​របួសស្នាម។​ម្យ៉ាង​វិញ​ទៀត​ច្បាប់​មួយ​នេះនឹង​​សំដៅ​ពង្រឹង​និង​ត្រួត​ពិនិត្យ​ការ​ទិញដូរ​ទឹក​អាស៊ីដ។​នៅឯ​អង្គការ​ជួយ​សង្គ្រោះ​ជន​រង​​គ្រោះ​កម្ពុជា​ដោយសារ​ទឹក​អាស៊ីដ​ជនរង​គ្រោះជា​​ច្រើន​រំពឹង​ថា​ច្បាប់​មួយ​នេះ​នឹង​អាច​រក​យុត្តិធម៌​អោយ​ពួក​គេ​ប្រសើរ​ជាងនេះ ​និង​កាត់​​បន្ថយ​ករណី​ជះទឹក​អាស៊ីដ​ដែល​ចេះ​តែ​កើន​​ឡើង​។​​ពួក​គេ​ក៏​ចង់​អោយ​មាន​ការ​បង្កើត​គណកម្មការ​​ពិសេស​ដើម្បី​ជួយ​អោយ​ពួក​គេ​ប្រសើរ​ជាង​នេះ។

ផ្សាយពាណិជ្ជកម្ម

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI