បង្កើន​ការ​តាំង​ពិពណ៌​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ

សំឡេង ០៦:៤៦
ពិពណ៌​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ
ពិពណ៌​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ ©ដឺលុច/RFI

គណៈ​កម្មាធិការ​ជាតិ​ជម្រុញ​ចលនា ​ ភូមិ​១​ផលិតផល​១​ បាន​រៀបចំ​ការ​តាំង​ពិពណ៌​ ទ្រង់ទ្រាយ​តូច​មួយ​រយៈ​ពេល​២​ថ្ងៃ គឺ​ក្នុង​ថ្ងៃ​សៅរ៍ និង​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៍​នេះ​ នៅ​លើ​ទីធ្លា​សួនច្បារ​មុខ​វត្ត​បុទុមវត្តី។ ជា​ការ​តាំង​ពិពណ៌​ទ្រង់ទ្រាយ​តូច​ក៏​ពិតមែន តែ​វា​ជា​សកម្មភាព​ដ៏​មាន​សារៈប្រយោជន៍​ ទាក់ទង​នឹង​ ការ​ផ្សព្វផ្សាយ​ផលិតផល​ក្នុង​ស្រុក ភូមិ​១​ផលិតផល​១។ អាជីវករ​ចូលរួម​ដាក់​តាំង​លក់​ផលិតផល​របស់​ខ្លួន​សុទ្ធ​តែ​បាន​អះអាង​ថា ប្រជាពលរដ្ឋ​បាន​ចាប់ផ្តើម​អោយ​តម្លៃ​លើ​ផលិតផល​ខ្មែរ​ខ្លួនឯង​កាន់​តែ​ច្រើន។ លោក​ ស៊ុន គន្ធរ​ អគ្គលេខាធិការ ​នៃ​គណៈ​កម្មាធិការ​ជាតិ​ជម្រុញ​ចលនា​ភូមិ​១​ផលិតផល​មួយ​ថ្លែង​អោយ​ដឹង​ថា ការ​តាំង​ពិពណ៌​អោយ​បាន​ច្រើន​លើក​ជាង​នេះ នឹង​រឹត​តែ​បង្កើន​ការ​ផ្សព្វផ្សាយ​អំពី​ផលិតផល​ខ្មែរ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI