បទយកការណ៍

កីឡា tennis​​កម្ពុជា​ចេញ​ដំណើរ​ពី​កុមារ​តូចៗ

សំឡេង ០៧:៤៨
សុជាតា​កំពុង​ហាត់​លេង​Tennis​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​សហព័ន្ធកីឡាTennis កម្ពុជា
សុជាតា​កំពុង​ហាត់​លេង​Tennis​នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​សហព័ន្ធកីឡាTennis កម្ពុជា ©ញឹម សុផល

សហព័ន្ធ​កីឡា​វាយ​កូនបាល់​ កម្ពុជាឬ​កីឡា tennis បាន​ចាប់ផ្តើម​ផែនការ​អភិវឌ្ឍន៍​ របស់ខ្លួន ដោយមាន​ការផ្តល់​ការលេង​mini-tennis ដល់សិស្ស​សាលា​ក្មេងៗ ដែល​សកម្មភាព​នេះគឺជា​ថ្នាល​បណ្តុះ​ កីឡា tennis​លើកដំបូងនៅ ​កម្ពុជា។ តាមរយៈ​ការបណ្តុះបណ្តាល​ដែល​ដឹកនាំ​ដោយ​គ្រូ​បង្វឹក​ជនជាតិ​ ប៉ាណាម៉ានា​ពេលនេះ កុមារ​កម្ពុជា​មាន​ការចាប់​អារម្មណ៍​ច្រើន​ចង់​លេង​កីឡា​tennis ស្របពេល​ដែល​កីឡា​នេះ​បានបង្ហាញ​ពីភាពទាក់ទាញជា​ញឹកញាប់តាមរយៈ​ការប្រកួត​ជា​លក្ខណៈ​អន្តរជាតិនៅតាម​ កញ្ចក់​ទូរទស្សន៍។