បទយកការណ៍

ក្រៅពី​ស្រូវវាលស្រែ​ផ្តល់អេតចាយ​ផងដែរ​

សំឡេង ០៧:៤៣
ប្រជាជន​មួយចំនួន​បានសំរេចចិត្ត​រាវរក​អំបែង​គ្រាប់ដែល​កប់នៅក្នុង​ដីស្រែ​ដើម្បីលក់​ជា​អេតចាយ​គ្រាន់បានប្រាក់​ចិញ្ចឹម​ជីវិត
ប្រជាជន​មួយចំនួន​បានសំរេចចិត្ត​រាវរក​អំបែង​គ្រាប់ដែល​កប់នៅក្នុង​ដីស្រែ​ដើម្បីលក់​ជា​អេតចាយ​គ្រាន់បានប្រាក់​ចិញ្ចឹម​ជីវិត ©​ ​ ញឹម​ សុផល

ដោយសារ​ភាព​ទីទាល់​ក្រ​និង​កង្វះ​ការងារ​ធ្វើអោយ​ប្រជាជន​មួយចំនួន​បានសំរេចចិត្ត​រាវរក​អំបែង​គ្រាប់​ដែលកប់​នៅក្នុង​ដីស្រែ​ដើម្បី​លក់​ជា​អេតចាយ​គ្រាន់បាន​ប្រាក់​ចិញ្ចឹម​គ្រួសារ​។​សកម្មភាព​នេះ​បាន​កើតមាន​កាន់តែ​ច្រើនទៅៗស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង ជាពិសេស​នៅ​តំបន់​ដែល​មាន​សង្រ្គាម​ក្នុងស្រុក​កន្លងមក។ដោយឡែក​មជ្ឈមណ្ឌល​កំចាត់​ម៊ីន​កម្ពុជាCMAC​បាន​ហៅ​ការ​កែច្នៃ​វត្ថុ​រាវ​អំបែង​គ្រាប់​និង​ដែក​អេតចាយ​នេះ​ថា​ ជា​​ទង្វើ​​មួយ​​ប្រកប​​ដោយ​​គ្រោះ​​ថ្នាក់។​​