បទយកការណ៍

សប្តាហ៍ បដាដីធ្លី នៅកម្ពុជា

សំឡេង ០៧:១៩
ពលរដ្ឋ​នាំ​គ្នា​លើក​បដា​ជម្លោះ​ដីធ្លី​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី
ពលរដ្ឋ​នាំ​គ្នា​លើក​បដា​ជម្លោះ​ដីធ្លី​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី © សុវណ្ណារ៉ា/RFI

នៅក្នុងសប្តាហ៍នេះ ពលរដ្ឋមកពី​សហគមន៍​ចំនួន ២៤ ទូទាំង​ប្រទេស បាន​ប្រមូល​ផ្តុំ​តវ៉ា នៅ ភ្នំពេញ ដើម្បី​ស្វែង​រក​ដំណោះស្រាយ​ក្នុង​ជម្លោះ​ដីធ្លី​របស់​ពួកគេ។ តំណាង​ពលរដ្ឋ​រងគ្រោះ​រាប់​សិប​នាក់ បាន​ដាក់​សំណើ​ទៅ​កាន់​ប្រេសិត​ពិសេស​អង្គការ​សហប្រជាជាតិ​ផង និង​អ្នក​ភូមិ​ខ្លះ​ទៀត បាន​លើក​បដា​ដីធ្លី និង​ដាក់​ញត្តិ ទៅ​កាន់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទាក់ទង​នឹង​បញ្ហា​វិវាទ​ដី​ធ្លី​ដ៏​ក្តៅ​គគុក ដែល​កំពុង​កើត​ឡើង នៅ​ទូទាំង​ប្រទេស នាពេលនេះ។