បទយកការណ៍

មោទនភាព​​កម្ពុជា ក្នុង​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់ UN

សំឡេង ០៧:០២
កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ទើប​ត្រឡប់​មក​ពី​បំពេញ​បេសកកម្មនៅ​បរទេស
កងកម្លាំង​មួក​ខៀវ​កម្ពុជា ដែល​ទើប​ត្រឡប់​មក​ពី​បំពេញ​បេសកកម្មនៅ​បរទេស © ម៉េងហួរ​/RFI

កង​យោធា​កម្ពុជា ដែល​បាន​បំពេញ​បេសកកម្ម​ថែរក្សា​សន្តិភាព ក្នុង​ក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ ពោរ​ពេញ​ទៅ​ដោយ​មោទនភាព។ មោទនភាព មិន​ត្រឹមតែ​បុគ្គល គ្រួសារ​របស់​កង​ទាហាន​ម្នាក់ៗ​ទេ តែ​ក៏​ជា​មោទនភាព​ជាតិ​ខ្មែរ​ទាំងមូល​ផងដែរ។ លី ម៉េង​ហួរ បាន​ជួប​ជាមួយ​កង​យោធា​មួក​ខៀវ​របស់​កម្ពុជា មួយចំនួន ដែល​ទើបតែ​វិល​ត្រឡប់​មកពី​បំពេញ​បេសកកម្ម​ដោយ​ជោគជ័យ លើ​ផ្នែក​ដោះមីន​ ផ្នែក​វិស្វកម្ម​ធ្វើ​ស្ពាន​ថ្នល់ និង​ផ្នែក​រៀបចំ​សណ្តាប់ធ្នាប់ នៅក្នុង​ប្រទេស​ស៊ូដង​ ប្រទេស​ឆាដ និង​ប្រទេស​អាហ្វ្រិក​កណ្តាល៕