នាទីសុខភាពនិងអនាម័យ

ជំងឺ​រលាក​ផ្លោក​នោម

សំឡេង ០៩:២៦
ផ្លោកនោម​មើល​ផ្នែក​ខាង​ក្នុង ភ្ជាប់​ជា​មួយ​នឹង​បង្ហួរ​នោម​សងខាង
ផ្លោកនោម​មើល​ផ្នែក​ខាង​ក្នុង ភ្ជាប់​ជា​មួយ​នឹង​បង្ហួរ​នោម​សងខាង © Wikipedia

មាន​អារម្មណ៍​ចង់តែ​ទៅ​បត់​ជើង​តូច អារម្មណ៍​ក្រហល់​ក្រហាយ​ពោះ​ផ្នែក​ខាង​​ក្រោម ។ល។ និង​។ល។ ស្រ្តី​ជាច្រើន​ជួប​នឹង​បញ្ហា​​រលាក​ប្រព័ន្ធ​ទឹកមូត្រ ឬ រលាក​ផ្លោក​នោម ជាពិសេស​នៅ​ពេល​មានអាកាស​ធាតុ​ក្តៅ។ តើ​អ្វី​ទៅ​ជា​ជំងឺ​រលាក​ប្រព័ន្ធ​ទឹកមូត្រ ? តើ​គេ​អាច​ការពារ​បាន​ដែរ​ឬទេ ? តើ​ត្រូវ​ព្យាបាល​យ៉ាង​ដូច​ម្តេច និង​ត្រូវ​ធ្វើ​ដូច​ម្តេច​កុំ​ឲ្យ​ជំងឺ​នេះ​លាប់​មក​វិញ​ពេល​មាន​អាកាស​ធាតុ ​ក្តៅ ? សូម​ស្តាប់​បទសម្ភាសន៍​របស់​អៀង សុខម៉ិញ ជាមួ​​យ សាស្ត្រាចារ្យ​ មុំ ជូត ប្រធានផ្នែក​វះកាត់​ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ និង​ជា​សាស្ត្រាចារ្យ​​វេជ្ជសាស្ត្រ​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​ សុខាភិបាល​ ក្រុងភ្នំពេញ ស្តី​ពី​ជំងឺ​រលាក​ផ្លោក​នោម។