ប្រធានាធិបតីឥណ្ឌាបញ្ចប់ទស្សនកិច្ច នៅកម្ពុជា
ចុះផ្សាយនៅថ្ងៃ៖
ប្រធានាធិបតីឥណ្ឌាលោកស្រី ប្រាទីបា ទេវីសិង្ហ ប៉ាទីល បានបញ្ចប់ដំណើរទស្សនកិច្ច នៅកម្ពុជាហើយ នៅថ្ងៃទី១៨កញ្ញាម្សិលមិញ។ លោកស្រី ប្រាទីបា ទេវីសិង្ហ ប៉ាទីល បានមកដល់ភ្នំពេញ កាលពីថ្ងៃទី១៣កញ្ញា ក្នុងដំណើរទស្សនកិច្ច រយៈពេល៦ថ្ងៃនៅកម្ពុជា។ គឺជាដំណើរទស្សនកិច្ចជាផ្លូវរដ្ឋ ដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា ឥណ្ឌា។
ក្នុងអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ប្រធានាធិបតីឥណ្ឌា និងស្វាមីបានចូលបង្គំគាល់ព្រះមហាក្សត្រព្រះបាទសម្តេចព្រះមរមនាថនរោត្តម សីហមុនី លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងឥស្សរជនខ្មែរមួយចំនួនទៀត។ ឯកសារកិច្ចព្រមព្រៀងចំនួនពីរត្រូវបានចុះហត្ថលេខាដោយភាគីទាំងពីរ ក្នុងអំឡុងពេលទស្សនកិច្ចនេះគឺ៖អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការផ្នែកអាជ្ញាធរជាតិសវនកម្ម និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គំរោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងតាសាលជំហានទី២។ មុននឹងចាកចេញពីកម្ពុជា លោកស្រីក៏បានទៅទស្សនាប្រាង្គប្រាសាទនានា នៅក្នុងខេត្តសៀមរាបផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ