បទយកការណ៍

ការភ័យព្រួយ​ពីការបណ្តេញ​ចេញនាំ​អ្នកភូមិ​បឹងកក់​មិនហ៊ាន​ចេញទៅធ្វើ​បុណ្យ​ក្នុងរដូវភ្ជុំ​

សំឡេង ០៨:១០
លំនៅដ្ឋាន​ទឹក​ជន់លិច​នៅបឹងកក់នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ
លំនៅដ្ឋាន​ទឹក​ជន់លិច​នៅបឹងកក់នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ ©​ ណាវិន
ដោយ៖ អ៊ឹម ណាវិន
១២ នាទី

ស្របពេល​ដែល​ពលរដ្ឋ​ខ្មែរ​នៅក្នុង​និង​ក្រៅ​ប្រទេស ​កំពុង​សប្បាយ​រីករាយ​ក្នុងការ​ធ្វើបុណ្យទាន​ក្នុងរដូវ​ភ្ជុំបិណ្ឌ​នា​ ពេលនេះ ពលរដ្ឋ​រស់នៅ​ក្នុងតំបន់​បឹងកក់​កណ្តាល​ទីក្រុង​ភ្នំពេញ​មិនមាន​អារម្មណ៏​ សប្បាយ​រីករាយ​ក្នុងការ​ចេញទៅ​ធ្វើបុណ្យ​នោះទេ។​ អ្នកខ្លះ​កំពុង​ភ័យព្រួយ​ពីការ​បណ្តេញចេញ​ អ្នកខ្លះ​កំពុង​រុះរើ​ផ្ទះ​ចេញ​ពីតំបន់​បឹងកក់​ទៅនៅ​កន្លែងថ្មី​ អ្នកខ្លះ​ទៀត​កំពុង​រងចាំ​សំណង​ពី​ក្រុមហ៊ុន ​ចំណែក​ផ្ទះ​ជាច្រើន​ខ្នង​ទៀត​កំពុង​ទឹកជន់​លិច។​ កក្តា​ទំាងអស់នេះ ​បាន​ចងជើង​ពលរដ្ឋ​មិនអោយ​ចញទៅ​ណាឆ្ងាយ​ពីផ្ទះ​បាន​ឡើយ រួមទំាង​ការចេញ​ទៅធ្វើ​បុណ្យ​ក្នុងរដូវ​ភ្ជុំបិណ្ឌ​នេះផង។