យុវជន​ខ្មែរ​រស់រវើក ត្រូវ​ការ ការ​គាំទ្រ​ពី​រដ្ឋាភិបាល

សំឡេង ០៧:៤៥
យុវជន​ខ្មែរ​រស់រវើក ត្រូវ​ការ ការ​គាំទ្រ​ពី​រដ្ឋាភិបាល
យុវជន​ខ្មែរ​រស់រវើក ត្រូវ​ការ ការ​គាំទ្រ​ពី​រដ្ឋាភិបាល ©វណ្ណារ៉ា

សាកលភាវូបនីយកម្ម ការ​រីកចំរើន​ផ្នែក​បច្ចេកវិទ្យា ទាំងអស់​នេះ​មិន​បាន​រំលង​ផុត​ពី​ប្រទេស​កម្ពុជា​ឡើយ។ មិន​មែន​មាន​តែ​ការ​រីក​ចម្រើន​ផ្នែក​សម្ភារៈ​តែ​ប៉ុណ្ណោះ​ទេ។ របៀប​របប​នៃ​ការ​រស់នៅ របៀប​នៃ​ការ​គិតគូរ​ពិចារណា ក៏​ខុស​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ដែរ។ ជាមួយ​នឹង​ភាព​ជឿនលឿន​ទាំង​នេះ យុវជន​កម្ពុជា​បច្ចុប្បន្ន​បាន​បង្ហាញ​ពី​ភាព​រហ័សរហួន ភាពស្វាហាប់​របស់​ខ្លួន​យ៉ាង​ខ្លាំង។ ចង់​ធ្វើ​ការងារ បង្កើត​ជា​ក្រុម​ការងារ​យុវជន បង្កើត​អាជីវកម្ម​ខ្លួនឯង ទាំង​នេះ​គឺ​ជា​សេចក្តី​ក្លាហាន​របស់​យុវជន​ខ្មែរ​បច្ចុប្បន្ន។ ប៉ុន្តែ​តាម​ការស្រាវជ្រាវ​ខ្លះ​បង្ហាញ​ថា ភាព​រស់រវើក​ទាំង​នេះ​មាន​ចំពោះ​តែ​យុវជន​រស់​នៅ​ទីក្រុង​តែ​ប៉ុណ្ណោះ។ ចំណែក​យុវជន​ភាគច្រើន​ដែល​កំពុង​រស់នៅ​ឯ​ជនបទ មិន​មាន​លទ្ធភាព​ដូច​យុវជន​រស់​នៅ​ទីក្រុង​ឡើយ។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI