បទយកការណ៍

យុវសិស្ស​ខ្មែរ​ពូកែ​គណិតវិទ្យា​១១នាក់ ចូលរួម​ប្រឡង​ពាន់​រង្វាន់​គណិតវិទ្យា​ពិភពលោក​នៅ​ចិន

សំឡេង ០៨:២៩
យុវសិស្ស​ខ្មែរ​ពូកែ​គណិតវិទ្យា​១១នាក់ ចូលរួម​ប្រឡង​ពាន់​រង្វាន់​គណិតវិទ្យា​ពិភពលោក​នៅ​ចិន
យុវសិស្ស​ខ្មែរ​ពូកែ​គណិតវិទ្យា​១១នាក់ ចូលរួម​ប្រឡង​ពាន់​រង្វាន់​គណិតវិទ្យា​ពិភពលោក​នៅ​ចិន ©ណាវិន
ដោយ៖ អ៊ឹម ណាវិន
១៣ នាទី

សិស្ស​ពូកែ​គណិតវិទ្យា​ចំនួន១១​នាក់​របស់​ប្រទេស​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​សុក្រ ទី១០ ធ្នូ ដើម្បី​ចូលរួម​ការ​ប្រឡងប្រជែង​យក​ពាន់រង្វាន់​សិស្ស​ពូកែ​គណិតវិទ្យា​ កម្រិត​ពិភពលោក។ ការ​ប្រឡង​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ១២ ខែធ្នូ​នេះ។ អ្នករៀបចំ​កម្មវិធី​បញ្ជូន​យុវសិស្ស​កម្ពុជា​អោយ​ចូលរួម​ប្រឡង​ថ្លែង​ថា នេះ​ជា​កិត្តយស​មួយ​ដែល​យុវសិស្ស​ខ្មែរ​មាន​ឱកាស​បញ្ចេញ​សមត្ថភាព ស្មើមុខ ស្មើមាត់​ជាមួយ​សិស្ស​បរទេស។ លើស​ពី​នេះ​ទៅ​ទៀត ​វត្តមាន​សិស្ស​វ័យក្មេង​កម្ពុជា​លើ​ឆាកអន្តរជាតិ ក៏​ជា​ឱកាស​សម្រាប់​កម្ពុជា​បណ្តុះ​ពួជ​អ្នកវិទ្យាសាស្រ្ត​ដែល​កម្ពុជា​នៅ​ មាន​ការ​ខ្វះខាត។

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI