ល្ខោននិយាយមិនបាត់តែពុំសូវមានអ្នកទស្សនា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:០៤
ល្ខោននិយាយដែលជាសិល្បៈទស្សនីយភាពដ៏ជក់ចិត្តសំរាប់ពលរដ្ឋខ្មែរជំនាន់មុនពេលនេះកំពុងតែថយសកម្មភាពជារៀងរាល់ថ្ងៃ។ ក៏ប៉ុន្តែថ្មីៗនេះក្រុមសិល្បៈមួយឈ្មោះ Team Nouveau ដែលដឹកនាំដោយអ្នកសិល្បៈជើងចាស់លោកស្រី អ៊ីមគឹមសួគ៌បានប្រមែប្រមូលអ្នកល្ខោននិយាយដែលបានផ្អាកការសំដែងមួយរយៈទៅហើយនោះអោយមានសកម្មភាព ដើម្បីអភិរក្សនិងអភិវឌ្ឍទំរង់សិល្បៈនេះឡើងវិញ។