ព្រាបមុខវាំងផ្តល់ប្រយោជន៍ឲ្យប្រជាពលរដ្ឋ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៦:២៧
សត្វព្រាបដែលតែងចុះលេងនៅលើសួនច្បារ មុខព្រះបរមរាជវាំង មានចំនួនច្រើនប្លែកខុសពីធម្មតា នៅឆ្នាំ ២០១១នេះ។ សត្វព្រាបច្រើនចម្រុះពណ៌បានបង្កើតបរិយាកាសមុខព្រះបរមរាជវាំងកាន់ តែអ៊ូអរ ដោយសារតែអ្នកទេសចរក្នុងស្រុក និងបរទេសមានចំណាប់អារម្មណ៍ជាមួយព្រាបទាំងនេះ។ ព្រាបបានបង្កើនចំណូលដល់អ្នកលក់មុខរបរបន្តិចបន្តួច បង្កើនភាពសប្បាយរីករាយក្នុងគ្រួសារ និងទាក់ទាញអ្នកទេសចរបរទេសទៀតផង។