សេវាព្យាបាល និង​អប់រំ​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន

សំឡេង ០៨:១០
យុវជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ ឌីធីអេ
យុវជន​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដែល​កំពុង​ទទួល​ការ​ព្យាបាល​នៅ​មជ្ឈមណ្ឌល​ ឌីធីអេ ©RFI/លីដា

នាពេលថ្មីៗ​នេះ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​កម្ពុជា​បាន​និង​កំពុង​ចុះ​ធ្វើ​ប្រតិបត្តិ​ការ​យ៉ាង​សកម្ម​ ដើម្បី​បង្ក្រាប​ការជួញ​ដូរ​គ្រឿងញៀន ​និង​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ អាណាព្យាបាល​ខ្មែរ​មួយ​ចំនួន​ ដែល​មាន​កូន​ជា​អ្នក​ប្រើប្រាស់​គ្រឿង​ញៀន​ កំពុង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ និង​ខិតខំ​ស្វែង​រក​មណ្ឌល​ព្យាបាល​និង​បន្សាប​គ្រឿងញៀន​អោយ​ទាន់​ពេល​វេលា។ ​ក្នុង​ចំណោម​មណ្ឌល​ព្យាបាល​ជាង​១០​កន្លែង​នៅ​កម្ពុជា​ មណ្ឌល​ព្យាបាល ​និ​ងអប់រំ​ជនប្រើប្រាស់​គ្រឿងញៀន​ឌីធីអេ ដែល​មាន​ទីតាំង​ក្នុង​សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ​បានជួយ​សង្រ្គោះ​កូន​ខ្មែរ​ជាង​៤០០​រូប។ ប៉ុន្តែ​ ដោយ​បញ្ហា​ខ្វះខាត​ថវិកា សេវា​ព្យាបាល​នៅ​ក្នុង​មណ្ឌល​ឯកជន​នេះ​ធ្វើ​ឡើង​សម្រាប់​តែ​អ្នក​មាន​លទ្ធភាព​តែ​ប៉ុណ្ណោះ។​

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI