ដំឡូងមី​ឡើងថ្លៃ កសិករ​សម្រុក​ដាំ​ច្រើន​​ជាង​ឆ្នាំ​មុន

សំឡេង ០៦:១១
ដំឡូងមី​ឡើងថ្លៃ កសិករ​សម្រុក​ដាំច្រើន​ជាងឆ្នាំមុន
ដំឡូងមី​ឡើងថ្លៃ កសិករ​សម្រុក​ដាំច្រើន​ជាងឆ្នាំមុន

នៅ​រដូវ​ធ្លាក់​ភ្លៀង​នេះ កសិករ​នៅ​ខេត្ត​កំពង់ធំ​កាន់​តែ​ច្រើន បាន​សម្រុក​ដាំ​ដំឡូងមី​។ ប្រជាកសិករ​បាន​សម្រុក​ដាំ​ដំឡូងមី ដោយសារ​តែ​តម្រូវការ​ទិញ​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​មាន​ច្រើន​។ ការ​កើន​ឡើង​តម្លៃ​ក៏​ជា​មូលដ្ឋាន​ធំ​ជាង​គេ ដែល​ជម្រុញ​ឲ្យ​កសិករ​បង្កើន​ការ​ដាំដុះ​ដំឡូងមី​។ កសិករ​អាច​លក់​ដំឡូង​មី​ស្រស់ ដក​ភ្លាមៗ​ពី​ចំការ​បាន​ថ្លៃ​ជាង ៤០០រៀល ក្នុង​មួយ​គីឡូក្រាម។ រីឯ​ដំឡូងមី​ស្ងួត​ក្រៀម​លក់​ក្នុង​តម្លៃ​ពី ៨០០រៀល ទៅ ១ ០០០រៀល ក្នុង​មួយ​គីឡូក្រាម៕