មោទនភាព​នៃ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​

សំឡេង ០៨:០៨
មោទនភាព​នៃ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​ជា​ថ្មីនៅភ្នំពេញពីថ្ងៃ​ទី​១០ដល់​ថ្ងៃ​ទី​១៧​ឧសភា​​នៅភ្នំពេញ។
មោទនភាព​នៃ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ត្រូវ​បាន​​ប្រារព្ធ​ធ្វើ​ឡើង​ជា​ថ្មីនៅភ្នំពេញពីថ្ងៃ​ទី​១០ដល់​ថ្ងៃ​ទី​១៧​ឧសភា​​នៅភ្នំពេញ។ © ចាន់ លីដា

ថ្វីដ្បិតតែ​សិទ្ធិ​របស់​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​មិនត្រូវ​បាន​ហាមឃាត់​នៅក្នុង​ច្បាប់​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ប៉ុន្តែ​ អ្នកស្រឡាញ់​ភេទ​ដូចគ្នា​នៅ​កម្ពុជា នៅតែ​ទទួល​រង​នូវ​ការ​រើស​អើង​​ពី​ក្រុមគ្រួសារ និង​ពី​សង្គម​ដែល​នៅ​ជុំវិញ​ខ្លួន។ ពីមួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ អ្នកស្រ​លាញ់​ភេទ​ដូចគ្នា បន្ត​ចេញមុខ​ជា​សាធារណៈ​ ដើម្បី​បង្ហាញ​អត្ត​សញ្ញាណ​ពិត​របស់​ពួកគេ។ នៅ​ទីក្រុង​ភ្នំពេញ ក្នុង​សប្តាហ៍​នេះ គឺ​ចាប់​ពីថ្ងៃ​ទី១០​ដល់​ថ្ងៃ​ទី​១៧​ឧសភា មោទនភាព​នៃ​អ្នក​ស្រលាញ់​​ភេទ​ដូច​គ្នា​​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ជា​ថ្មី ក្នុង​គោលបំណង​លើក​កំពស់​អោយ​មាន​ការ​ទទួល​ស្គាល់​​ដោយ​ពេញ​លេញ​​នូវ​សិទ្ធិរបស់​ពួកគេ។