មិត្តភ័ក្ដិ Face book ខ្មែរចាប់​ផ្ដើមជួយ​ជនគ្មាន​ទីពឹង​

សំឡេង ០៨:៤០
អ្នកប្រើប្រាស់​ Face book​ ច្រើនរយពាន់នាក់​នៅ​កម្ពុជា​នឹងរៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​ជួយ​ជនក្រីក្រ​នៅថ្ងៃ​ទី១មិថុនា
អ្នកប្រើប្រាស់​ Face book​ ច្រើនរយពាន់នាក់​នៅ​កម្ពុជា​នឹងរៀបចំ​ព្រឹត្តិការណ៍​សប្បុរសធម៌​ជួយ​ជនក្រីក្រ​នៅថ្ងៃ​ទី១មិថុនា © ស៊ីវ​ ចាន់ណា

បណ្ដាញ​សង្គម Face book ដែល​ទើបតែ​រីក​ចម្រើន​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​រយៈពេល​ ចុងក្រោយ​នេះ​បាន​និង​កំពុង​ដើរ​តួនាទី​ជួយ​សង្គម។ ​ក្រុម​អ្នក​ប្រើប្រាស់ Face book ច្រើន​រយ​ពាន់​នាក់​នៅក្នុង​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​ សប្បុរសធម៌​ជួយ​ជន​ក្រីក្រ​នៅ​ថ្ងៃទី​មួយ​ខែ​មិថុនា​ខាង​មុខនេះ​នៅ​ទីក្រុង​ ភ្នំពេញ។