បទយកការណ៍

ខ្មែរ​រស់នៅ​លើ​អតីត​ទឹកដី​កម្ពុជាក្រោម រក្សា​អត្តសញ្ញាណ ក្នុងនាម​ជា​ជនជាតិ​ភាគតិច

សំឡេង ០៧:៤៨
កូនសិស្សខ្មែរ​រស់នៅ​លើទឹកដី​កម្ពុជាក្រោម
កូនសិស្សខ្មែរ​រស់នៅ​លើទឹកដី​កម្ពុជាក្រោម ©ម៉េងហួរ

ក្រុម​ប្រជាជន​ដែល​មាន​ដើមកំណើត​ខ្មែរ ដែល​រស់នៅ​លើ​អតីត​ទឹកដី​កម្ពុជា​ក្រោម​សព្វថ្ងៃ​ជា​ទឹកដី​ភាគ​ខាងត្បូង​របស់​ប្រទេស​វៀតណាម បាន​រក្សា​ទំនៀមទម្លាប់​ប្រពៃណី​របស់​ខ្លួន​រួម​មាន​៖ វត្ត​អារាម និង​សាលារៀន​អក្សរសាស្ត្រ​ខ្មែរ ជាដើម​។ ក៏​ប៉ុន្តែ ប្រជាជន​ខ្មែរ​ត្រូវ​បាន​រដ្ឋាភិបាល​ចាត់​ទុក​ជា​ជនជាតិ​ភាគតិច ក្នុង​ចំណោម ៥៣ ជនជាតិ​ដែល​កំពុង​រស់នៅ​លើ​ទឹក​ដី​វៀតណាម​បច្ចុប្បន្ន​។ រដ្ឋាភិបាល​វៀតណាម​ក៏​បាន​បង្ហាញ​ពី​គោលនយោបាយ​បើក​សិទ្ធិ​សេរីភាព និង​ឲ្យ​មាន​ការប្រតិបត្តិ​ជំនឿ​សាសនា​ដល់​ប្រជាជន និង​ព្រះសង្ឃ​ខ្មែរ​កំពុង​រស់នៅ​លើ​ទឹកដី​វៀតណាម​ភាគ​ខាងត្បូង ដែល​ជា​អតីត​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម តាម​រយៈ​ការ​រក្សា​នូវ​វត្តអារាម​ពុទ្ធសាសនា​ខ្មែរ សាលារៀន​អន្តេវាសិក និង​សារមន្ទីរ​វប្បធម៌​ខ្មែរ ដើម្បី​ឲ្យ​ប្រជាជន​ខ្មែរ​រក្សា​បាន​នូវ​វប្បធម៌​ប្រពៃណី អត្តសញ្ញាណ​ជាតិ និង​បាន​រៀនសូត្រ​ភាសាខ្មែរ៕