បទយកការណ៍

សារៈ​សំខាន់​នៃ​ការ​អប់​រំសុខភាព​ផ្លូវ​ភេទ​យុវវ័យ

សំឡេង ០៨:៣៥
យុវវ័យដែលដើរលេងយប់
យុវវ័យដែលដើរលេងយប់ RFI/Lida Chan

ការរួមភេទ​មុនពេល​រៀបការ​កំពុង​ក្លាយ​ជាប្រធានបទ​ដ៏ចម្រូង​ចម្រាស នៅក្នុង​ខណៈ​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ទទួល​ឥទ្ធិពល​យ៉ាង​ពេ​ញ​ទំហឹង​ពី​សកល​ភាវូប​នីយកម្ម​បរទេស​។ ​យុវជន​ខ្មែរ​មួយ​ចំនួន​យល់​ឃើញថា​ការរួមភេទ​មុន​ពេល​រៀបការ​គឺ​ជា​រឿង​ធម្មតា ប៉ុន្តែ​ ផ្ទុយទៅវិញ ​ពួកគេ​កំពុង​តែ​ប្រឈមមុខ​ខ្លាំង​ទៅ​នឹង​គ្រោះថ្នាក់​នៃ​ជំងឺ​អេដស៍​។ ទាក់​ទង​នឹង​ការ​ផ្លាស់​ប្តូរ​និង​ការ​ព្រួយ​បារម្ភ​នេះ អង្គការ​សង្គម​ស៊ីវីល​ក្នុង​ស្រុក​មួយចំនួន​មាន​តែ​ខិតខំ​ផ្សព្វផ្សាយ​ទៅលើ​ការ​អប់រំ​ផ្លូវភេទ​របស់​យុវជន​អោយ​បាន​ទូលំ​ទូលាយ​និង​អោយ​បាន​សុវត្ថិភាព​តែ​ប៉ុណ្ណោះ។