បទយកការណ៍

កសិករធម្មជាតិចង់បានផ្សារធម្មជាតិ

សំឡេង ០៦:១០
ពិធីតាំង​ផលិតផល​បន្លែ​និង​ផ្លែឈើ​កម្ពុជា​រយៈពេល២ថ្ងៃ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​
ពិធីតាំង​ផលិតផល​បន្លែ​និង​ផ្លែឈើ​កម្ពុជា​រយៈពេល២ថ្ងៃ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​ © កែវ​ ឆាយា

ចលនា​លើក​តម្កើង​អោយ​មាន​ការ​បរិភោគ និង​ការ​ដាំដុះ​ដោយ​មិន​ប្រើប្រាស់​សារជាតិ​គីមី​កាន់​តែ​ផុស​ផុលនៅ​ កម្ពុជា។ ក្រសួង​ពាណិជ្ជកម្ម​បាន​រៀបចំ​ពិធី​តាំង​បង្ហាញ​ផលិតផល​បន្លែ និង​ផ្លែឈើ​កម្ពុជា​លើក​ដំបូង​រយៈ​ពេល​២​ថ្ងៃ​នៅក្នុង​ថ្ងៃ​ចុង​សប្តាហ៍​នេះ ​នៅក្នុង​សណ្ឋាគារ​កាំបូឌីយ៉ាណា។ ​ក្រុម​ម្ចាស់​ចម្ការ​ដែល​ជា​អ្នកចូលរួម​ក្នុង​ពិធី​តាំង​ពិព័រណ៍បន្លែ​ផ្លែឈើ ​ខ្មែរ​សុទ្ធតែ​បាន​ទទួល​ស្គាល់​សារៈប្រយោជន៍​នៃពិធី​តាំង​ពិព័រណ៍​ប្រភេទនេះ។ ពួកគេ​អំពាវនាវ​អោយមាន​ការ​បង្កើតផ្សារ​ផលិតផល​ខ្មែរ​គ្មាន​ជាតិ​គីមី​ជា​ ប្រចាំ​មួយ។