បទយកការណ៍

ក្រឡាន​ ជា​មុខ​របរ​មួយ​សម្រាប់​អ្នក​ស្រុក​មង្គលបូរី​

សំឡេង ០៦:០០
អ្នកភូមិ​នៅ​ស្រុក​មង្គលបូរី​ខេត្តបន្ទាយ​មានជ័យ​ ប្រកប​របរ​លក់​ក្រឡាន​។
អ្នកភូមិ​នៅ​ស្រុក​មង្គលបូរី​ខេត្តបន្ទាយ​មានជ័យ​ ប្រកប​របរ​លក់​ក្រឡាន​។ RFI/Ly Meng Hour

នៅ​​លើ​​កំណាត់​​ផ្លូវ​​ជាតិ​​លេខ​​៥​ ភូមិ​​ទន្លាប់​ ឃុំ​​បន្ទាយនាង​ ស្រុក​​មង្គល​បូរី​ ខេត្ត​​បន្ទាយ​​មានជ័យ​ នៅ​​អម​សងខាង​​ផ្លូវ​ អ្នក​ភូមិ​ ​​បាន​​ប្រកប​​របរ​​លក់​​ក្រ​ឡាន​។​ មុខ​របរ​​លក់​​ក្រឡាន​ ដែល​​ត​​ពី​​ឳ​ពុក​ម្តាយ​ បាន​​ផ្តល់​​ចំណូល​​បន្ថែម​ សម្រាប់​​ផ្គត់ផ្គង់​​ជីវភាព​​ប្រចាំ​ថ្ងៃ ​បន្ថែម​​លើ​​មុខ​របរ​​ធ្វើ​ស្រែ​​ចំការ​។​ ម្យ៉ាងទៀត​ ការ​លក់​​ក្រឡាន​​នៅ​មុខ​​ផ្ទះ​​នោះ ​ក៏​​អាច​​ទប់​ស្កាត់​​ក្រុម​យុវជន ​ពិសេស​​ស្ត្រី​​ជំទង់​ កុំ​ឲ្យ​​ធ្វើ​​ចំណាក​ស្រុក​ ចេញ​​ទៅ​​ធ្វើ​ការ​​នៅ​​ប្រទេស​​ថៃ​​ផង​ដែរ​។​​