កម្ពុជា

ប្រជាជន​នាំគ្នា​ទៅទិញ​អង្ករ​នៅព្រឹក​ថ្ងៃអាទិត្យ​នេះ​

យុទ្ធនាការ​ទប់ស្កាត់​ការក្រឡុក​ហាងឆេង​អង្ករ​ពីសំណាក់​ឈ្មួញទុច្ចរិត​
យុទ្ធនាការ​ទប់ស្កាត់​ការក្រឡុក​ហាងឆេង​អង្ករ​ពីសំណាក់​ឈ្មួញទុច្ចរិត​ © ស៊ីវ​ ចាន់ណា

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ស្តង់​លក់​អង្ករ​ចំនួន​៦​កន្លែង​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​បាន​បើក​ដំណើរ​ដូច​ការ​គ្រោងទុក។ ​ប្រជាជន​តាំង​ពី​ព្រឹក​ព្រលឹម​នាំគ្នា​ទៅ​ទិញ​អង្ករ​នៅតាម​ទីតាំង​ដែល​បាន​កំណត់។ ​អង្ករដែល​បញ្ចេញ​លក់​ដោយ​សាលាក្រុង​ភ្នំពេញ​នៅ​ពេល​នេះ​មាន​តម្លៃ​ថោក​ជាង​អង្ករ​លក់​នៅ​លើ​ទីផ្សារ។ ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ទប់ស្កាត់​ការ​ក្រឡុក​ហាងឆេង​អង្ករ​ពី​សំណាក់​ឈ្មួញ​ទុច្ចរិត។