បិទផ្លូវជាតិជាយុទ្ឋសាស្រ្តថ្មីសម្រាប់ការតវ៉ាបញ្ហាដីធ្លី
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:០៨
បាតុកម្ម ការតស៊ូមតិ ការរៀបចំវេទិកាសាធារណៈ ការដាក់ពាក្យបណ្តឹងទៅតុលាការសុទ្ឋតែជាមធ្យោបាយដែលពលរដ្ឋ អ្នកជួបបញ្ហាធ្លីដីបានធ្វើឡើងស្វែងរកដំណោះស្រាយក្នុងជម្លោះដីធ្លី ហើយក្នុងរយៈពេលចុងក្រោយនេះមានយុទ្ឋសាស្រ្តថ្មីមួយទៀត ក្នុងការតវ៉ាបញ្ហាដីធ្លីនេះដែរ គឺការបិទផ្លូវជាតិសំខាន់ៗ។ ជាក់ស្តែងកាលពីប៉ុន្មានថ្ងៃមុននេះ ប្រជាពលរដ្ឋជាង១០០នាក់ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បាននាំគ្នាបិទផ្លូវជាតិលេខ៤ជាច្រើនម៉ោង តវ៉ាប្រឆំាងការអនុវត្តន៏សាលក្រមតុលាការ ជាសាលក្រមបើកផ្លូវឲ្យគ្រឿងចក្រចូលទៅឈូសឆាយដំណាំនិងផ្ទះរបស់ពួកគាត់។