គ្រូពេទ្យនិងអ្នកឯកទេសចំណីអាហារតែងណែនាំឲ្យបរិភោគបន្លែនិង ផ្លែឈើ ឲ្យបានច្រើន-ឲ្យបានប្រាំមុខក្នុងមួយថ្ងៃ ទើបមានសុខភាពល្អ។ តើបន្លែផ្លែឈើមានសារៈប្រយោជន៍យ៉ាងណាខ្លះ ចំពោះសុខភាព?
មើលវគ្គផ្សេងទៀត
-
នាទីសុខភាពនិងអនាម័យ ខ្សោយផ្លូវដង្ហើម ជាជំងឺអ្វី ? ខ្សោយប្រព័ន្ធផ្លូវដង្ហើម គឺជាជំងឺសួតមួយ ដែលសម្គាល់ដោយអាការៈហត់ ព្រោះតែសួតមិនអាចបំពេញតួនាទីបានត្រឹមត្រូវ។ តើអ្វីទៅជាមូលហេតុដែលនាំឱ្យមានជំងឺខ្សោយផ្លូវដង្ហើមនេះ ? តើគេអាចការពារប្រព័ន្ធផ្លូវដង្ហើមបានយ៉ាងណាខ្លះ ? សូមស្តាប់បទសម្ភាសន៍របស់ អៀង សុខម៉ិញ ជាមួយលោក វេជ្ជបណ្ឌិត អង់ ជីនសួង គ្រូពេទ្យឯកទេសជំងឺសួត នៅប្រទេសបារាំង។31/05/2023 09:37
-
នាទីសុខភាពនិងអនាម័យ ដូចម្តេចដែលហៅថា អាហារកែច្នៃ ដែលអាចប៉ះពាល់ដល់សុខភាព ? សុវត្ថិភាពចំណីអាហារ កំពុងក្លាយជាកង្វល់សង្គមដ៏ធំមួយ ព្រោះវាអាចប៉ះពាល់ដល់សុខភាព ភ្លាមៗផង និងសម្រាប់រយៈពេលខាងមុខផង។ កាលពីពេលថ្មីៗនេះ ចំណោទជុំវិញបញ្ហាសុវត្ថិភាពចំណីអាហារបានផ្ទុះឡើងខ្លាំងប្រទេសកម្ពុជា រហូតក្រសួងអប់រំបានចេញសេចក្តីណែនាំមិនឱ្យសាលារៀនលក់នំមួយចំនួន។ តើអាហារប្រភេទណា ដែលល្អ និងអាហារប្រភេទដែលអាក្រក់សម្រាប់សុខភាព ? តើអ្វីទៅជាអាហារកែច្នៃ ? អាហារឧស្សាហកម្ម ? ហេតុអ្វីត្រូវជ្រើសរើសទទួលទានអាហារជាបន្លែផ្លែឈើស្រស់ តាមរដូវ ?24/05/2023 09:01
-
នាទីសុខភាពនិងអនាម័យ ក្មេងរៀនមិនចេះ មកពីអន់បញ្ញា ឬមកពីមានជំងឺ ? ៥ទៅ១០%នៃកុមារបារាំង មានវិបត្តិផ្ចង់អារម្មណ៍ ខ្លះអមដោយភាពរពឹសខ្លាំង ខ្លះអត់។ វិបត្តិផ្ចង់អារម្មណ៍នេះ ជាវិបត្តិពាក់ព័ន្ធនឹងការលូតលាស់នៃប្រព័ន្ធប្រសាទ ដែលកើតមានជាញឹកញាប់បំផុតលើកុមារ។ តើវិបត្តិផ្ចង់អារម្មណ៍នេះជាអ្វី ? សូមស្តាប់បទអត្ថាធិប្បាយរបស់អៀង សុខម៉ិញ អមដោយការពន្យល់បំភ្លឺរបស់លោកវេជ្ជបណ្ឌិត អែរវ៉េ ហ្កឡាហ្សែល Hervé Glasel គ្រូពេទ្យឯកទេសប្រព័ន្ធប្រសាទនិងផ្លូវចិត្ត ជំនាញខាងការលូតលាស់របស់កុមារនិងក្មេងជំទង់។17/05/2023 07:45
-
នាទីសុខភាពនិងអនាម័យ ទល់ខ្យល់ ឬ ហើមពោះ តើមកពីមូលហេតុអ្វី ? ប៉ោងពោះ ហើមពោះ ដើរខ្យល់ ជាប្រតិកម្មរបស់សរីរាង្គកាយយើង ដែលរំខាន និងគួរឱ្យអៀនខ្មាស់ណាស់ បើទោះបីជាអាការៈនេះមានកើតលើមនុស្សស្ទើរគ្រប់រូប។ ហើមពោះ ផោម ជាកង្វល់របស់មនុស្សទូទៅ ពិបាកទាំងនិយាយប្រាប់គេ ពិបាកទាំងនិយាយប្រាប់ពេទ្យទៀត។ ហេតុអ្វីហើមពោះ និងដើរខ្យល់ខ្លាំង ? តើគេអាចបំបាត់អាការៈនេះបានទេ ?26/04/2023 07:29
-
នាទីសុខភាពនិងអនាម័យ សុខភាពបន្តពូជ ៖ គ្មានកូន ងាយជួបវិបត្តិថប់កង្វល់និងជំងឺផ្លូវចិត្ត ? អារ ជាបញ្ហាសុខភាពសាធារណៈដ៏ចម្បងមួយ យ៉ាងពិតៗ ! នេះបើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកចេញផ្សាយកាលពីថ្ងៃទី ៣ មេសា ២០២៣។ អង្គការបានស្នើសុំឱ្យអ្នកនយោបាយ និងអ្នកស្រាវជ្រាវកុំមើលរំលងជំងឺមួយនេះ តែត្រូវរួសរាន់ផ្តល់សេវាព្យាបាលឱ្យបានថោកសមរម្យនិងមានគុណភាពខ្ពស់។ ហេតុអ្វី អង្គការសុខភាពពិភពលោកណែនាំយ៉ាងដូច្នេះ ? គ្មានកូនពិតជាអាចបង្កឱ្យមានជំងឺធ្លាក់ទឹកចិត្តមែនឬយ៉ាងណា និងយ៉ាងដូចម្តេច ?24/04/2023 09:31