បទយកការណ៍

គណបក្ស​ហ្វុនស៊ីនប៉ិច សង្ឃឹម​ច្រើន​ក្នុង​ការបោះឆ្នោត​ជាតិ​អាណត្តិ​នេះ

សំឡេង ០៨:៥៨
©rfi

គណបក្ស​ហ៊ុនស៊ីនប៉ិច មាន​ជំនឿ​ថា ខ្លួន​នឹង​មិនមាន​វាសនា​អាក្រក់​ដូច​អ្វី​ដែល​កើត​ឡើង កាលពី​ការបោះឆ្នោត​អាណត្តិ​ឆ្នាំ ២០០៨ទៀត​ឡើយ ដែល​កាលនោះ ហ៊ុនស៊ីនប៉ិច ស្ទើរ​តែ​អស់​កៅអី​ពី​រដ្ឋសភា។ តាមរយៈ​ការសិក្សា​ស្វែង​យល់​ស្តី​ពី​កំហុស​ឆ្គង និង​បរាជ័យ​ពី​អតីតកាល មន្ត្រី​ជាន់ខ្ពស់​គណបក្ស​រាជានិយម​មួយ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ការរៀបចំ​ចូល​ប្រកួត​នៅ​ក្នុង​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៥​នេះ មាន​លក្ខណៈ​ល្អ​ប្រសើរ​ជាង ការ​ចូលរួម​កាលពី​លើក​មុន​ច្រើន។