ភ្ញៀវប្រចាំថ្ងៃ

លោក អំ សំអាត៖ លោក ឈូក បណ្ឌិត គឺ​ជាជន​សង្ស័យ​តែ​ម្នាក់គត់​ក្នុង​សំណុំរឿង​បាញ់​កម្មករ​នៅ​ស្វាយរៀង

សំឡេង ១០:៤២
លោក អំ សំ​អាត
លោក អំ សំ​អាត ©ណាវីន/RFI

សវនាការ​កាត់ទោស លោក ឈូក បណ្ឌិត អតីត​​អភិបាល​​ក្រុង​បាវិត​​ដែល​​ជា​ជនសង្ស័យ​​បាញ់​កម្មការិនី​​៣នាក់​​ឲ្យ​​រងរបួស​​បាន​​បិទ​បញ្ចប់ កាល​​ពី​ល្ងាច​​ថ្ងៃ​សុក្រ នៅ​​ឯតុលាការ​​សាលាដំបូង​ខេត្ត​​ស្វាយរៀង។ សំណុំរឿង​​ដ៏​ចម្រូងចម្រាស​​មួយ​នេះ​បាន​​​ទទួល​​ការ​ចាប់​​អារម្មណ៍​​យ៉ាង​ខ្លាំង​ពី​​សំណាក់​​សហជីព និង​​អ្នក​ការពារ​​សិទ្ធិមនុស្ស។ លោក អំ សំអាត ប្រធាន​​ផ្នែក​​បច្ចេកទេស​ស៊ើបអង្កេត​​របស់​​អង្គការ​លីកាដូ ដែល​​បាន​​តាម​​ដាន​​សវនាការ​​នេះ​​បាន​​ផ្តល់​​បទសម្ភាសន៍​​ជា​មួយ​​វិទ្យុបារាំង​​អន្តរជាតិ​​ដើម្បី​​បង្ហាញ​​ពី​ទស្សនៈ​​របស់​​អ្នកការពារ​សិទ្ធិមនុស្ស​​ចំពោះ​​សំណុំរឿង​នេះ។ សូម​​អញ្ជើញ​​ស្តាប់​​បទសម្ភាសន៍​​នេះ​ដែល​​រៀបចំ​​ឡើង​​ដោយ លី ម៉េងហួរ។