អានតួអត្ថបទ
កម្ពុជា

សំណើ​បេតិកភណ្ឌ​ពិភពលោក​​​៣១​ទៀត នឹង​ត្រូវ​សម្រេច​នៅ​ថ្ងៃ​សុក្រ​សប្តាហ៍​នេះ

កិច្ចប្រជុំ របស់ បេតិកភណ្ឌ​ពិភព​លោក​​នៅទីក្រុង​ភ្នំពេញ
កិច្ចប្រជុំ របស់ បេតិកភណ្ឌ​ពិភព​លោក​​នៅទីក្រុង​ភ្នំពេញ RFI/Siv Channa
ដោយ៖ ស៊ុន មេសា
២១ នាទី

ក្នុង​សន្និសីទសារព័ត៌មាន នៅ​ថ្ងៃ​អង្គារ​ទី​១៨មិថុនា​នេះមន្ត្រី​ព័ត៌មាន​អង្គការ​យូនីស្កូ បាន​ទំលាយ​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ដែល​កម្ពុជា​ជា​ប្រធាន​នៅ​ឆ្នាំ​២០១៣​នេះនឹង​សម្រេច​វាសនា​នៅ​សំណើ​សុំ​ជា​សម្បត្តិ​បេតិកភណ្ឌ​ចំនួន​៣១ មក​ពី​ប្រទេស​នានា​លើ​ពិភពលោក នៅ​ថ្ងៃ​សុក្រ ទី​២១ មិថុនា ខាង​មុខ​នេះ​ហើយ។

ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ព័ត៌មាន​អង្គការ​យូនីស្កូ លោក RONI AMELON បាន​ទំលាយ​ឱ្យ​ដឹង​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នឹង​បើក​សម័យ​ប្រជុំពេញ​អង្គ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​ទី២១ មិថុនា​ចុង​សប្តាហ៍​នេះ ដើម្បី​សម្រេច​នៅ​សំណើរ​សុំ​ជា​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក ចំនួន​៣១​ថ្មី​បន្ថែម​ទៀត​របស់​ប្រទេស​នានា។

 
សំណើរ​សុំ​ជា​សម្បត្តិ​បេតិកភណ្ឌ​ទាំង​៣១ ដែល​បាន​ស្នើ​គណៈកម្មាធិកាបេតិ​កភណ្ឌ​ពិភពលោក​នោះ មាន​ចំនួន​៣​ប្រភេទ គឺ​សម្បត្តិ​ធម្មជាតិ និង​សម្បតិ្ត​ជីវ​ចម្រុះ រួម​ទាំង​សម្បតិ្តវប្បធម៌​ផង​ដែរ។ នៅ​ក្នុង​នោះ​ក៏​មាន​ដែរ​ភ្នំ Fujisan របស់​ប្រទេស​ជប៉ុន។

គួរ​បញ្ជាក់​ថា​រហូត​ដល់​ឆ្នាំ២០១២​នេះ សម្បត្តិ​បេតិកភណ្ឌ​មនុស្សជាតិ ចំនួន​៩៦២​ហើយ ត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ជា​សម្បត្តិ​បេតិកភណ្ឌ។​ក្នុង​នោះ​រួម​ទាំង សម្បតិ្ត​បេតិកភណ្ឌ​ចំនួន​៤ របស់កម្ពុជា។

អ្នក​នាំ​ពាក្យ​នេះ បាន​ឱ្យ​ដឹង​ថា គណៈកម្មាធិកា​បេតិកភណ្ឌ​ពិភពលោក ដែល​ដឹក​នាំ​ដោយ លោក សុខអាន​ប្រធាន​ប្តូរ​វេន​នេះ បាន​សម្រេច​ដក​រមណីយដ្ឋាន​បាម (Bam) របស់​ប្រទេស​អ៊ីរ៉ង់ ចេញ​ពី​សម្បតិ្ត​បេតិកភណ្ឌ​ពិភពលោក​គ្មាន​គ្រោះថ្នាក់​ហើយ​នៅ​ថ្ងៃ​ទី១៨ មិថុនា​នេះ។ បន្ទាប់​ពី​រមណីយដ្ឋាន​របស់​អ៊ីរ៉ង់​ដែល​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ឆ្នាំ​២០០៤ មួយ​នេះ​រង​ការ​វាយ​ប្រហារ​ពី​គ្រោះ​រញ្ជួយ​ដី​យ៉ាង​ធ្ងន់ធ្ងរ​កន្លង​មក។

កិច្ច​ប្រជុំ​ដែល​បន្ត​រយៈពេល​២ថ្ងៃ​កន្លង​មក​នេះ បាន​ស្នើសុំ ឱ្យ​ប្រទេស​មួយ​ចំនួន​ដែល​មាន​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ស្ថិត​ក្នុង​ភាព​គ្រោះថ្នាក់​នោះ យក​ចិត្ត​ទុក​ដាក់​ការពារ និង​អភិរក្ស​សម្បតិ្ត​បេតិកភណ្ឌ​ទាំង​នោះយ៉ាង​យក​ចិត្ត​ទុក​ដាក់។

ក្រៅ​ពី​កិច្ច​ប្រជុំ​នេះ នៅ​ល្ងាច​នេះ ការ​តាំង​ពី​ព័រណ ស្តី​ពី​សមទ្ធិផល​នៃ​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​អង្គរ នឹង​ត្រូវ​ដាក់​បង្ហាញ​ជា​សាធារណៈ​ដែរ។ ការ​តាំង​ពិព័រណ​នេះ​គឺ​ជា​ខួប​រយៈពេល​២០ឆ្នាំ​នៃ​ការ​បង្កើត​គណៈកម្មាធិការ​សម្របសម្រួល​អន្តរជាតិ​អង្គរ នៅ​ឆ្នាំ១៩៩៣។

រាយនាម សម្បតិ្ត​បេតិកភណ្ឌ​បានសុំចុះឈ្មោះ ក្នុងបញ្ជី របស់អង្គការ Unesco  ​

សម្បត្តិ​ធម្មជាតិ​រួមមាន Xinjiang Tianshan (ចិន); Great Himalayan National Park (ឥណ្ឌា); Mount Etna (អ៊ីតាលី); Mount Kenya-Lewa Wildlife Conservancy (កេ​ន​យ៉ា); El Pinacate និង Gran Desierto de Altar Biosphere Reserve (ម៉ិ​ក​ស៊ិ​ក); Namib Sand Sea (ណា​មី​ប៊ី); Mount Hamiguitan Range Wildlife Sanctuary (ហ្វីលីពីន); និង Tajik National Park (តា​ហ្ស៊ី​គី​ស្ថាន)

សម្បត្តិ​ចម្រុះ​ធម្មជាតិ និង​វប្បធម៌​រួមមាន Pimachiowin Aki (កាណាដា); Archipel des Bijagós – Motom Moranghajogo (ហ្គី​ណេ ប៊ូ​សូ); Sehlabathebe National Park (ឡេ​សូ​តូ) និង “uKhahlamba / Drakensberg Park (អាហ្វ្រិក​ខាងត្បូង)។

សម្បត្តិ​វប្បធម៌​រួមមាន Red Bay Basque Whaling Station (កាណាដា); Cultural Landscape of Honghe Hani Rice Terraces (ចិន); Historic Monuments and Sites in Kaesong (កូរ៉េខាងត្បូង); Levuka Historical Port Town (ហ្វី​ជី); Water features and Hercules within the Bergpark Wilhelmshöhe (អាល្លឺម៉ង់); Hill Forts of Rajasthan (ឥណ្ឌា); Golestan Palace (អ៊ីរ៉ង់); Cultural Landscape of Maymand (អ៊ីរ៉ង់); Medici Villas and Gardens (អ៊ីតាលី); Fujisan (ជប៉ុន); Town and Castle of Vianden (លុច​សំបួរ); Isandra Zoma (ម៉ា​ដា​ហ្គា​ស្កា); Agadez  (នី​ហ្សេ); Wieliczka and Bochnia Royal Salt Mines (ប៉ូឡូញ), Wooden Tserkvas of the Carpathian Region in Poland and Ukraine (ប៉ូឡូញ / អ៊ុយ​ក្រែ​ន); University of Coimbra – Alta and Sofia (ព័រ​ទុយ​ហ្គា​ល់); Al Zubarah Archaeological Site (កាតា); Bolgar Historical and Archaeological Complex (រុស្ស៊ី); Historic city of Alanya (តួ​ក​គី); Ancient City of Tauric Chersonese and its Chora (អ៊ុយ​ក្រែ​ន)៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ