ប្រមុខរដ្ឋាភិបាលអំពាវនាវអោយអ្នកគាំទ្រលោកជៀសវាងហិង្សា
ចុះផ្សាយនៅថ្ងៃ៖
ក្នុងដំណើរចុះទៅខេត្តកំពង់ចាម នៅថ្ងៃចន្ទទី ២៤ មិថុនា ដែលជាការបង្ហាញមុខចុងក្រោយ មុនយុទ្ធនាការឃោសនាបោះឆ្នោត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងសារចុងក្រោយ អំពាវនាវដល់អ្នកគាំទ្រគណបក្សប្រជាជនអោយចៀសវាងអំពើហិង្សាពេលបោះឆ្នោត។
ប្រមុខរដ្ឋាភិបាលបានសន្យាថា នឹងវែកមុខអ្នកបំផ្លាញស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ។ បើយោងតាមលោកនាយករដ្ឋមន្ត្រី លោកច្បាស់ក្នុងចិត្តថា ការបំផ្លាញស្លាកគណបក្សទាំងនេះ មិនមែនធ្វើឡើងដោយអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជារបស់លោកទេ។ បេក្ខជននាយករដ្ឋមន្ត្រីបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតខាងមុខ បានអំពាវនាវឲ្យអ្នកប្រព្រឹត្តនោះចេញមកសារភាព ដោយលោកសន្យាថា នឹងផ្តល់រង្វាន់ឲ្យអ្នកទាំងនោះទៀតផង។ នេះជាមធ្យោបាយដែលលោកអះអាងថា ដើម្បីឈានទៅវែកមុខមេក្លោងដែលនៅពីក្រោយខ្នងនៃការបំផ្លាញស្លាកគណបក្សសង្គ្រោះជាតិ។
នាយករដ្ឋមន្ត្រីហ៊ុនសែនប្រាប់អ្នកគាំទ្រគណបក្សប្រជាជនឲ្យជៀសវាងអំពើហិង្សា
គួរកត់សម្គាល់ទៀតថា នៅក្នុងសេចក្តីណែនាំអំពីការរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ ពេល បោះឆ្នោត ដែលចេញផ្សាយ នៅថ្ងៃទី២១មិថុនាកន្លងមក លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានសម្តែងការសង្ស័យ ដូចលោកនាយករដ្ឋមន្ត្រីដែលថា បញ្ហាមួយចំនួនអាចជាការរៀបចំឆាកបង្កើតបញ្ហាដើម្បីឈានទៅបដិសេធលទ្ធផលបោះឆ្នោត
គណបក្សប្រឆាំងបានសាទរចំពោះការអំពាវនាវកុំឲ្យមានអំពើហិង្សាពេលបោះឆ្នោត ប៉ុន្តែ មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង នៅតែទាមទារអោយអាជ្ញាធរទទួលខុសត្រូវចំពោះហេតុការណ៍ដែលបានកើតឡើង ដែលធ្វើអោយបរិយាកាស នៅមុនការបោះឆ្នោតអាប់អួរ។
លោកស្រី មួរ សុខហួរស្វាគមសុន្ទរកថា របស់នាយករដ្ឋមន្រ្តី
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ