ថ្ងៃឃោសនាដំបូងរបស់គណបក្សសង្រ្គោះជាតិ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការឃោសនារកសំឡេងឆោ្នតរបស់គណបក្សសង្គ្រោះជាតិ ចាប់ផ្តើមហើយ នៅថ្ងៃ ព្រហស្បតិ៍ទី ២៧ មិថុនា។ លោក កឹម សុខា ប្រធានស្តីទី គណបក្សនេះបានដឹកនាំយុទ្ធនាការធំ នៅថ្ងៃដំបូង ខណៈដែលលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិកំពុងរស់នៅ និរទេសខ្លួន នៅឯប្រទេសបារាំង។
ក្បួនដង្ហែយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សសង្គ្រោះជាតិបានធ្វើឡើង ក្នុងទ្រង់ទ្រាយធំ ចំនួនពីរកន្លែងផ្សេងគ្នា គឺ មួយកន្លែង ធ្វើនៅ ឯទីលានប្រជាធិបតេយ្យ ក្បែរវត្តភ្នំ និងមួយកន្លែងទៀត នៅឯសួនច្បារ ក្រុងតាខ្មៅ ខេត្តកណ្តាល។ មនុស្ស ២ម៉ឺននាក់ត្រូវគេអះអាងថា បានចូលរួមក្នុងយុទ្ធនាការឃោសនា ថ្ងៃដំបូងនេះ។
ក្បួនដង្ហែឃោសនារបស់គណបក្សសង្គ្រោះជាតិ នៅភ្នំពេញបានផ្តើមចេញដំណើរពីទីលានប្រជាធិបតេយ្យ រួចធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម។ ចំណែកឯ ក្បួនដង្ហែនៅខេត្តកណ្តាលវិញ បានធ្វើដំណើរចេញពីទីក្រុងតាខ្មៅ តាមបណ្តោយផ្លូវជាតិលេខពីរឆ្ពោះចូលមកកាន់ ទីក្រុងភ្នំពេញ។ បន្ទាប់មក ក្បួនទាំងពីរបានជួបជុំគ្នា នៅម្តុំស្តុបចំការមន ជិតក្រសួងកសិកម្ម ក្នុងខណ្ឌចំការមន រួចបានដង្ហែព័ទ្ធមួយជុំ លើស្ពានអាកាសក្បាលថ្នល់ មុននឹងបន្តដំណើរ តាមមហាវិថីម៉ៅសេទុង ទៅឈប់នៅផ្សារដើមគរ ក្នុងខណ្ឌទួលគោក។ ទីនោះហើយ ដែលលោក កឹម សុខា បានឡើងថ្លែងឃោសនាគោលនយោបាយរបស់គណបក្សដល់អាជីវករ និងអ្នកគាំទ្រ នៅទីនោះ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ