យុវជនស្ម័គ្រជាង៧០០នាក់នឹងដើរប្រាប់ប្រជាពលរដ្ឋឱ្យទៅបោះឆ្នោត
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
អង្គការក្រុមប្រឹក្សាយុវជនកម្ពុជា ដែលធ្វើការងារជាមួយយុវជនរហូតមក នឹងដាក់ពង្រាយ យុវជនស័្មគ្រចិត្តជាង៧០០នាក់ដើម្បីដើរប្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្ត រាជធានីចំនួន ៩ដល់ផ្ទះតែម្តង ឱ្យចេញទៅបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្តដា ខាងមុខនេះ។ ក្រៅពីសកម្មភាពដើរប្រាប់ប្រជាពលរដ្ឋដល់ផ្ទះបែបនេះ ក្រុមប្រឹក្សាយុវជនកម្ពុជា នឹងធ្វើការផ្សព្វផ្សាយឈុតអប់រំ ជាសំឡេង និងជាវីដេអូ តាមវិទ្យុ និងទូរទស្សន៍ដើម្បីឱ្យម្ចាស់ឆ្នោតកុំភ្លេចថ្ងៃបោះឆ្នោត ផងដែរ។ នេះជាបេសកកម្មសង្គមមួយដែលទទួលបានការសាទរ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ