បទយកការណ៍

សាលា​បង្រៀន​របាំបុរាណខ្មែរត្រូវ​បាន​បង្កើតឡើង​​នៅប៉ារីសដើម្បី​ជាអាវុធ​ដើម្បីតស៊ូ​ផ្នែកវប្បធម៌

សំឡេង ០៩:១៨
រូបផ្សាយ​របស់​ក្រសួង​ទេសចរណ៍កម្ពុជា ក្នុង​ឆ្នាំ​១៩៥០
រូបផ្សាយ​របស់​ក្រសួង​ទេសចរណ៍កម្ពុជា ក្នុង​ឆ្នាំ​១៩៥០ ©

ព្រះអង្គម្ចាស់​នរោត្តម​វិជ្ជរ៉ា ដែល​ជា​ព្រះអនុជត្រី ម្តាយទីទៃ ជាមួយ​ព្រះមហាវីរក្សត្រ​នរោត្តមសីហនុ បាន​សោយទីវង្គត ក្នុង​ប្រទេស​បារាំង កាលពី​ថ្ងៃអាទិត្យ ​សប្តាហ៍មុន។ ព្រះអង្គម្ចាស់​បាន​សោយទីវង្គត ទៅបាត់មែន ប៉ុន្តែ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម​វិជ្ជរ៉ា​បាន​បង្កើត​ស្នាដៃ​ជាច្រើន ក្នុងអំឡុង​ពេល​មាន​ព្រះជន្ម។ ដោយ​មិន​រាប់​ពីសកម្មភាព​ធ្វើ​នយោបាយ​របស់ព្រះអង្គ ក្នុង​ប្រទេស​កម្ពុជា ព្រះអង្គម្ចាស់​នរោត្តម វិជ្ជរ៉ា ជាស្ថាបនិក​មួយអង្គ ដែល​បាន​បង្កើត​សាលា​បង្រៀន​របាំបុរាណខ្មែរ នៅប្រទេស​បារាំង។ សាលា​ Ballet Classique du Kampuchea (BCK) ត្រូវ​បាន​បង្កើតឡើង ក្នុង​គោលគំនិត​តស៊ូ មតិ​ដើម្បី​ថែរក្សា​ ការរស់រាន​វប្បធម៌​ខ្មែរ តាំងពី​ប្រទេស​បារាំង ពោល​គឺ​ក្នុង​ពេល​ដែល​កម្ពុជា​ត្រូវ​បំផ្លេចបំផ្លាញ​ដោយ​ពួកខ្មែរក្រហម និង​វត្តមាន​របស់​ទ័ពបរទេស​នៅ​កម្ពុជា ក្នុង​អតីតកាល។