បទយកការណ៍

​របាំ​បុរាណខ្មែរនឹង​ត្រូវ​សំដែង​នៅ​សាលាក្រុង​ប៉ារីស​ទី ១៣ នៅ​ថ្ងៃអាទិត្យ​ ទី​១៥​កញ្ញា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​សុក្រនេះ យើង​សូម​បន្ត​និយាយ​ពី​សកម្មភាព​រក្សា​វប្បធម៌ខ្មែរ នៅ​ប្រទេស​បារាំង។ កាលពី​សប្តាហ៍មុន វិទ្យុយើង បាន​និយាយ​ពី​សាលារៀន រាំ​របាំ BCK ដែល​បាន​បង្កើត​ឡើង​ដោយ​ព្រះអង្គម្ចាស់ក្សត្រី​នរោត្តម​វិជ្ជរ៉ា។ នៅសប្តាហ៍នេះ ឈាង បុប្ផា បាន​ទៅជួប​កូនសិស្ស និង​គ្រូបង្រៀន​របាំ​បុរាណខ្មែរ ដែល​កំពុងហាត់សម នៅ​ផ្ទះនិស្សិត​ខ្មែរ La maison du cambodge។ ពួកគេ​កំពុង​ហាត់សម​រឿង​រាមកេរ្តិ៍ ដើម្បី​សំដែង​បង្ហាញ​ជូន​ជនជាតិ​បារាំង ក្នុង​សាលាក្រុង​​ប៉ារីសទី ១៣ នៅ​ថ្ងៃទី ១៥ ​ខែ​កញ្ញា​ឆ្នាំ ២០១៣​។

សិស្ស​ខ្មែរ​សម​របាំ​រាមកេរ្តិ៍​ក្រោម​ការបង្ហាត់​បង្រៀន​របស់​អ្នកគ្រូ​សាវ៉ៃ
សិស្ស​ខ្មែរ​សម​របាំ​រាមកេរ្តិ៍​ក្រោម​ការបង្ហាត់​បង្រៀន​របស់​អ្នកគ្រូ​សាវ៉ៃ ©Chheang Bopha