កម្ពុជា

សវនា​ការ​​សំណុំ​​រឿង ០០២ វគ្គ​​ទី​១ នៅ​​សាលា​ក្តី​​ខ្មែរ​ក្រហម​​ឈាន​​ដល់​​ទី​​បញ្ចប់

សាលាក្តី​​ខ្មែរក្រហ​ បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង​ ០០២​ នៅ​ដើម​ខែ​មេសា
សាលាក្តី​​ខ្មែរក្រហ​ បើក​កិច្ចប្រជុំ​រៀបចំ​សវនាការ​លើ​សំណុំរឿង​ ០០២​ នៅ​ដើម​ខែ​មេសា © លី ម៉េងហួរ

សាលាក្តី​ខ្មែរក្រហម​គ្រោងបាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​នេះ​ថា សវនាការ​សំណុំរឿង ០០២ វគ្គ​ទី១ បាន​ឈានដល់​ទីបញ្ចប់​ហើយ។ សវ​នា​ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​កិច្ចពិភាក្សា​ដេញដោល​សំណុំរឿង ០០២ វគ្គ​ទី១ដែលមាន​ជនជាប់ចោទ នួន ជា និង ខៀវ សំផន គ្រោង​នឹង​បើក​ធ្វើ​ចាប់ពី​ថ្ងៃទី ១៦ តុលា​តទៅ។ សវនាការ​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី ៣០តុលា។

ផ្សាយពាណិជ្ជកម្ម

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាក្តី​ខ្មែរក្រហម​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី ២តុលា​នេះ សវនាការ​ចុងក្រោយ​នេះ​នឹងមាន​សេចក្តី​ថ្លែង​សន្និដ្ឋាន​របស់​មេធាវី​នាំមុខ​តំណាង​ដើម​បណ្តឹងរដ្ឋប្បវេណី សេចក្តី​ថ្លែង​សន្និដ្ឋាន​របស់​សហ​ព្រះរាជអាជ្ញា ព្រមទាំង​សេចក្តី​ថ្លែង​សន្និដ្ឋាន​របស់​មេធាវី​ការពារ​ជនជាប់ចោទ​ជាដើម។ សាធារណជន រួមទាំង​អ្នកសារព័ត៌មាន​ផង​ត្រូវបាន​សាលាក្តី​អំពាវនាវ​ឲ្យ​ចុះឈ្មោះ​ជាមុន​ដើម្បី​ទទួលបាន​កន្លែង​អង្គុយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI