កម្ពុជា

ស្ថាន​ទូត​អាមេរិក​ប្រចាំ​ភ្នំពេញ​ប្រាប់​ឲ្យ​ជន​ជាតិ​របស់​ខ្លួន​ប្រុង​ប្រយ័ត្ន​សន្តិ​សុខ​

ស្ថានទូត​​អាមេរិក​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ​​ប្រកាស​​ឲ្យ​​ពលរដ្ឋ​​របស់​ខ្លួន​​នៅ​ទីក្រុង​​ភ្នំពេញ​​បង្កើន​​ការ​ប្រុងប្រយ័ត្ន​​ចំពោះ​​សុវត្ថិភាព​​ផ្ទាល់ខ្លួន​។ សេចក្តី​ប្រកាស​​នេះ​​ត្រូវបាន​បង្ហោះ​​តាមរយៈ​គេហទំព័រ​​ស្ថាន​ទូត​​អាមេរិក​​ប្រចាំ​​ទីក្រុង​​ភ្នំពេញ។​

រូបភាពរបស់ស្ថានទូតអាមេរិក
ផ្សាយពាណិជ្ជកម្ម

ស្ថាន​ទូត​​អាមេរិក​​ប្រកាស​ថា ពលរដ្ឋ​​អាមេរិក​​គ្រប់គ្នា​​ត្រូវ​​ប្រុងប្រយ័ត្ន​​ចំពោះ​​សន្តិ​សុខ និង​សុវត្ថិភាព​​ផ្ទាល់​ខ្លួន​​ជាពិសេស​​ពេល​ដែល​​ពួក​គេ​ធ្វើ​ដំណើរ​​ពេល​យប់​​ពីព្រោះ​​សកម្មភាព​​ឧក្រិដ្ឋ​នា​នា​បាន​​កើន​ឡើង​​នៅ​ពេល​​យប់​។ ស្ថាន​ទូត​អាមេរិក​​បាន​​ប្រាប់​ជន​ជាតិ​របស់ខ្លួន​​ថា ឲ្យ​ចៀស​វាង​​ដើរ​​ម្នាក់ឯង ឬ​​ជិះ​រ៉ឺម៉ក​​ទេសចរ​​ពេលយប់​ និង​​ចៀសវាង​​កាន់​​របស់​របរ​​សំខាន់​នៅ​ជាប់​​នឹង​​ខ្លួន។ ក្នុង​ករណី​​ដែលមាន​​ចោរប្លន់ ត្រូវ​ប្រគល់​​របស់​​នោះ​ឲ្យ​ទៅ​​ក្រុមចោរ​​ដោយ​មិន​ចាំបាច់​​តតាំង​​ឡើយ។​

សេចក្តី​ប្រកាសព្រមាន​អំពីសន្តិ​សុខនេះបាន​ធ្វើឡើង​បន្ទាប់ពី​មានជនជាតិ​អាមេរិក​ម្នាក់ និង​ជនជាតិ​ជប៉ុន​ម្នាក់​ត្រូវ​បានក្រុម​ចោរប្រដាប់​អាវុធប្លន់​និងបានញ់ឲ្យរបួសនៅម្តុំបឹងកក់ និងជិតផ្សាររាត្រីកាលពីពេលថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI