ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ូ វីរៈ៖«នួន ជា និង​ខៀវ សំផន​ខ្វះ​ការ​ទទួល​ខុសត្រូវ»

សំឡេង ០៨:១៣
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា
លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធមនុស្សកម្ពុជា

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិនៅ​ថ្ងៃ​ព្រហស្បតិ៍ទី​៣១​នេះ គឺ​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ លោកអ៊ូ វីរៈ​ បាន​ថ្លែងសោកស្តាយ ខណៈ​ដែល​មេដឹកនាំ​ជាន់ខ្ពស់​របប​ខ្មែរ​ក្រហម​ទាំងពីរ នួន ជា​ និង​ខៀវ សំផន​មិនទទួលខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​ក្នុង​របប​ដែល​ពួកគេ​ជាអ្នក​ដឹក​នាំ។ សម្រាប់​លោក អ៊ូ វីរៈ ការ​ប្រកាស​ទទូល​ខុសត្រូវ​ផ្នែក​សីលធម៌​របស់​នួន ជា វា​មិនគ្រប់គ្រាន់​ឡើយ។ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​រូប​នេះ ក៏​បាន​ថ្លែង​បារម្ភ​អំពី​ជរាភាព​នៃ​ជនជាប់ចោទទាំងពីរ​ផងដែរ។