គម្រោងប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ ច្រើនកន្លែងផ្សេងៗគ្នា រវាងបក្សប្រឆាំង សង្គមស៊ីវិល និងរដ្ឋាភិបាល៕
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្ងៃទី១០ធ្នូស្អែកនេះ គឺជាថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៦៥ ក្រោមប្រធានបទ “មានយុត្តិធម៌ មានសន្តិភាព!។ ទាំងរដ្ឋាភិបាល ទាំងគណបក្សប្រឆាំង និងទាំងអង្គការសង្គមស៊ីវិល នៅក្នុងប្រទេសកម្ពុជា បានប្រកាសត្រៀមខ្លួនរួចជាស្រេច ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិយ៉ាងអធឹកអធម។ រដ្ឋាភិបាលប្រកាសរៀបចំទិវាសិទ្ធិមនុស្សនេះ នៅទីតាំងពីរផ្សេងគ្នា គឺកោះពេជ្រ និងពហុកីឡាដ្ឋានអូឡាំពិក រីឯបក្សប្រឆាំងប្រារព្ធនៅទីលានប្រជាធិបតេយ្យ ខណៈដែលអង្គការសង្គមស៊ីវិលជួបជុំគ្នា នៅវត្តភ្នំ និងមួយក្រុមទៀត នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ