លោក ធន់ សារ៉ាយ ៖ កំណែទម្រង់ប្រព័ន្ធបោះឆ្នោតជាគន្លឹះដែលបក្សជាប់ឆ្នោតទាំងពីរត្រូវជជែកគ្នា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ១១:៣៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុយើងនៅថ្ងៃនេះគឺលោក ធន់ សារ៉ាយ ប្រធានអង្គការការពារសិទ្ធិមនុស្ស អាដហុក។ ក្នុងកិច្ចសម្ភាសន៍ជាមួយវិទ្យុបារាំងអន្តរជាតិ លោក ធន់ សារ៉ាយ បានកត់សម្គាល់ឃើញថា គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិមានចំណុចរួមគ្នាទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធបោះឆ្នោតសម្រាប់ការបោះឆ្នោតលើកក្រោយ ប៉ុន្តែ នៅសស់តែការជជែកគ្នាលម្អិតថា តើកំណែទម្រង់នោះត្រូវធ្វើអ្វីខ្លះនិងត្រូវការពេលប៉ុន្មានតែប៉ុណ្ណោះ។ ផ្ទុយទៅវិញ ប្រសិនបើស្ថានភាពតានតឹងនៅតែបន្ត អំពើហិង្សានឹងកើតឡើងហើយគ្មានអ្នកណាទទួលផលចំណេញឡើយ។