បទយកការណ៍

ពលរដ្ឋ​ខ្មែរ​ច្រើនឡើងៗ​ផ្តើម​​ដាំ​ដំណាំ​​តាម​​បច្ចេកវិទ្យា​​ទំនើប​ថ្មី​ ​ឈ្មោះថា​ Hydrophonic​

សំឡេង ០៧:៤៣
ការដាំដំណាំតាមបច្ចេកទេស hydrophonic កំពុងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរជាច្រើននាក់។
ការដាំដំណាំតាមបច្ចេកទេស hydrophonic កំពុងទទួលបានការចាប់អារម្មណ៍ពីពលរដ្ឋខ្មែរជាច្រើននាក់។ @rfi/mesa
ដោយ៖ ស៊ុន មេសា
១៣ នាទី

Hydrophonic គឺជា​ឈ្មោះ​នៃ​បច្ចេកទេស​ដាំ​ដំណាំ​មួយបែប​ថ្មី​ ដែល​មិន​ប្រើប្រាស់​ដី​សម្រាប់​ដាំ​នោះទេ។ ខុសប្លែក​ពី​ការដាំ​ដំណាំ​តាមបែប​ប្រពៃណី​ធម្មតា​ដោយ​ប្រើប្រាស់​ដី ធ្វើ​រោង​ជាដើម ការដាំ​តាមបែប​Hydrophonic គឺ​ប្រើប្រាស់​តែ​ទឹក និង​ដាំ​នៅក្នុង​ទុយយោ​តែប៉ុណ្ណោះ។ ជាមួយ​បច្ចេកទេស​ទំនើប​បែបនេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​ជាពិសេស​អ្នក​ដែល​រស់នៅ​ក្រុងភ្នំពេញ និង​តំបន់ផ្សេងៗទៀត បាន​ចាប់អារម្មណ៍​ចំពោះ​បច្ចេកទេស​ទំនើប​បែបនេះ​យ៉ាងខ្លាំង។ អ្នកខ្លះ​ចង់​ដាំ​បន្លែ​Hydrophonicនេះ ​សម្រាប់​ធ្វើ​​ជា​អាហារ​ក្នុង​គ្រួសារ​ ព្រោះថា​ជា​ដំណាំ​មិន​ប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត ​ដែលនាំឱ្យ​ប៉ះពាល់​សុខភាព។ អ្នក​ខ្លះទៀត​ចង់យក​ការដាំ​បន្លែ​តាម​បច្ចេកទេស​ទំនើប​នេះ ដើម្បី​ធ្វើជា​អាជីវកម្ម ​ព្រោះថា ដំណាំ​នេះ​ប្រើប្រាស់​ធនធាន​​តិច និង​កម្លាំង​មនុស្ស​តិច ប៉ុន្តែ​ទិន្នផល​វិញ​បាន​ទទួលបាន​ច្រើន។