ភ្ញៀវប្រចាំថ្ងៃ

លោក នេត វន្ថា​៖ ​មន្ត្រី​ពន្លត់​អគ្គីភ័យ​ ត្រូវ​មាន​គុណធម៌​ និង​គុណសម្បត្តិ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​

សំឡេង ១០:២៧
លោកវរសេនីយ៍​ទោ ​នេត​ វន្ថា​ ប្រធាន​ការិយាល័យ​នគរ​បាលបង្ការ​ និង​ពន្លត់​អគ្គីភ័យ ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ
លោកវរសេនីយ៍​ទោ ​នេត​ វន្ថា​ ប្រធាន​ការិយាល័យ​នគរ​បាលបង្ការ​ និង​ពន្លត់​អគ្គីភ័យ ​នៃ​ស្នងការ​ដ្ឋាន​នគរ​បាល​រាជ​ធានី​ភ្នំពេញ រូបភាពពីសាលារាជធានីភ្នំពេញ

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅថ្ងៃនេះ គឺ​លោក​វរសេនីយ៍ទោ នេ​ត វ​ន្ថា ប្រធានការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ លោក នេ​ត វ​ន្ថា នឹង​ឆ្លើយ​សំណួរ​របស់ វ៉ា សំណព្វ ទាក់ទង​នឹង​វិធានការ​នានា​ជុំវិញ​ការបង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​អង្គភាព​បង្ការ​និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។ លោក នេ​ត វ​ន្ថា បាន​បញ្ជាក់ថា មន្ត្រី​ពន្លត់អគ្គីភ័យ ត្រូវមាន​គុណធម៌ និង​គុណសម្បត្តិ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដោយស្មោះ​ត្រង់។​នេះ ជា​បទសម្ភាសន៍​រវាង វ៉ា សំណព្វ ជាមួយ​លោក​វរសេនីយ៍ទោ នេ​ត វ​ន្ថា ប្រធានការិយាល័យ​នគរបាល​បង្ការ និង​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ។