និស្សិតនៃសាលាបញ្ញាសាស្ត្រ បង្កើតក្លឹបអាន ដើម្បីពង្រឹងការអានសៀវភៅឡើងវិញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
សំឡេង ០៨:៤៤
ក្រុមបញ្ញវន្តក្មេងៗនៅសកលវិទ្យាល័យបញ្ញាសាស្ត្រ បានបង្កើតក្លឹបអ្នកអានដែលមានឈ្មោះថា Drop Everything and Read ហៅកាត់ថា D.E.A.R(ឌៀ) ឬជាភាសារខ្មែរមានន័យថា «អានច្រើនចេះច្រើន» ដើម្បីជម្រុញឲ្យមានការអានសៀវភៅ នៅក្នុងចំណោមសិស្ស និងនិស្សិត។បន្ទាប់ពីដំណើរការ បានបីឆ្នាំ ក្លឹបអ្នកអានប្រចាំសកលវិទ្យាល័យ ឌៀ បានទទួលការគាំទ្រច្រើនពីសំណាក់និស្សិត សាស្ត្រាចារ្យ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។