ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

បណ្តឹងប្រឆាំង​សហជីព​ជះ​ឥទ្ធិពល​ដល់​ការ​ទាមទារដំឡើង​ប្រាក់​ខែ​

សំឡេង ០៩:០៥
កម្មករប្រមូលផ្តុំនៅថ្ងៃទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៤។
កម្មករប្រមូលផ្តុំនៅថ្ងៃទិវាពលកម្មអន្តរជាតិ០១ឧសភា ឆ្នាំ២០១៤។ RFI/ Siv Channa

ការតវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នៅក្នុង​វិស័យ​ឧស្សាហកម្ម​កាត់ដេរ ហាក់ដូច​មានការ​ទន់​ដៃ​បន្តិច ដែល​សកម្មភាព​​នេះ​ត្រូវគេ​កត់សម្គាល់​ចាប់តាំងពី​ក្រោយ​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​កាលពី ខែ មេសា​កន្លងទៅនេះ។ ក្រុម​អ្នក​សហជីព​មួយចំនួន​ដែល​គាំទ្រ​ការដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០ដុល្លារ​ក្នុង​មួយខែ យល់ថា​បណ្តឹង​ប្រឆាំង​មេដឹកនាំ​សហជីព​គឺជា​ឧបសគ្គ ក្នុង​ការបន្ត ការតវ៉ា​របស់​ពួកគេ។ ក៏ប៉ុន្តែ​អ្នក​សហជីព​ផ្សេងទៀត​ដែល​ស្និ​ទ្ធិ​នឹង​រដ្ឋាភិបាល​យល់ថា​ជា​លេស​បន្ទាប់ពី​បរាជ័យ។