ភ្ញៀវប្រចាំថ្ងៃ

លោក ឈិត សំអាត៖«​ទេសចរណ៍​ធម្មជាតិ ជួយ​ដល់​បរិស្ថាន អភិរក្ស​ព្រៃ​ឈើ និង​ផ្តល់​ចំណូល សម្រាប់​ប្រជាជន​មូលដ្ឋាន​»

សំឡេង ១១:៥៩
លោក ឈិត សំអាត នាយក​អង្គការ WWF
លោក ឈិត សំអាត នាយក​អង្គការ WWF © គី​ សុខលីម

មន្ទីរ​ទេសចរណ៍ ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​អង្គការ WWF ដាក់​ឲ្យ​ប្រើប្រាស់​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្ត​មណ្ឌលគិរី សម្រាប់​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨។ លោក ឈិត សំអាត នាយក​អង្គការ WWF បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ធម្មជាតិ នៅ​ខេត្ត​មណ្ឌលគិរី រយៈពេល​៥ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១៤ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​អភិរក្ស ការពារ និង​ថែរក្សា​ទ្រព្យ​សម្បត្តិ​វប្បធម៌ និង​ធនធាន​ធម្មជាតិ ព្រម​ទាំង​ផ្តល់​ចំណូល​ ដល់​ប្រជា​សហគមន៍។ ក្នុង​នោះ អាជ្ញាធរ​និង​ប្រជាសហគមន៍ ត្រូវ​ចូលរួម​ថែ​រក្សា​ព្រៃឈើ ពិសេស​​នៅ​តំបន់​អភិរក្ស ដែល​ច្បាប់​បាន​កំណត់។