អានតួអត្ថបទ
បទយកការណ៍

វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ក្រោម សំពាធ​នៃ​ការ​អភិវឌ្ឍ

សំឡេង ០៨:២០
ក្លោង​ទ្វារ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​កម្មករ​សំណង់​វាយ​បំផ្លាញ
ក្លោង​ទ្វារ​នៃ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ ត្រូវ​បាន​កម្មករ​សំណង់​វាយ​បំផ្លាញ RFI/Siv Channa
ដោយ៖ ស៊ុន មេសា
១៣ នាទី

វិទ្យាស្ថាន​ពុទ្ធសាសន​បណ្ឌិត្យ ដែល​ជា​កន្លែង​បណ្ដុំ​នៃ​ការ​គុម្ពី​សាស្ដ្រា និង​ជា​កន្លែង​ប្រមូល​ផ្ដុំ​បញ្ញាជន កាល​ពី​មួយ​ទស្សវត្ស​មុន​នោះ បច្ចុប្បន្ន​នេះ ទីតាំង​ដែល​មាន​ប្រជាប្រិយភាព​នេះ កំពុង​តែ​រង​សម្ពាធ​នៃ​ការ​អភិវឌ្ឍ​នៅ​តំបន់​ជុំ​វិញ​យ៉ាង​ខ្លាំង​។ នោះ​គឺ​ការ​ច្រឹប​យក​ដី​របស់​វិទ្យាស្ថាន ស្នាម​ប្រេះ​អគារ ដោយ​សារ​ការ​សាងសង់​អគារ​ខ្ពស់​នៅ​ក្បែរ​នោះ រួម​ទាំង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែ​រក្សា​គាំពារ​ដែល​បាន​បណ្ដាល​ឲ្យ​វិទ្យាស្ថាន​នេះ ស្ទើ​តែ​ក្លាយ​ជា​កន្លែង​បំបរ​បង់​ចោល​ទៅ​ហើយ។ ក្នុង​អគារ​មាន​មនុស្ស​តែ​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ដែល​នៅ​ធ្វើ​ការ។ សម្រាម​ត្រូវ​បាន​គេ​ពង្រាយ​ទាំង​ក្នុង និង​ក្រៅ​អគារ ហើយ​អគារ​នោះ​ទៀត​សោត បាន​ក្លាយ​ជា​កន្លែង​ដាក់​សម្ភារៈ​សំណង់ កន្លែង​ផ្ញើរ​ម៉ូតូ និង​ឡាន​ជា​ដើម​។

ផ្សាយពាណិជ្ជកម្ម

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ