ពេទ្យបារាំងបង្រៀនវិជ្ជាចាក់ម្ជុលវិទ្យាសាស្ត្របែបបុរាណចិនដល់និស្សិតខ្មែរ ដើម្បីជួយអ្នកក្រ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
និស្សិតពេទ្យខ្មែរមកពីសកលវិទ្យាល័យពេទ្យចំនួន២៦រូប ត្រូវជ្រើសរើសមកបង្រៀនវិជ្ជាចាក់ម្ជុលវិទ្យាសាស្ត្រដើម្បីព្យាបាលជំងឺ។ ការព្យាបាលតាមបែបចាក់ម្ជុលវិទ្យាសាស្ត្រលើសាច់ដោយគ្រូពេទ្យបារាំងពីររូប ដែលម្នាក់ជាជនជាតិបារាំង និងវេជ្ជបណ្ឌិតមួយរូបទៀត ជាជនជាតិខ្មែរ សញ្ជាតិបារាំង។ គ្រូពេទ្យដែលបង្រៀនដោយឥតគិតថ្លៃនេះ បានលើកឡើងថា ការព្យាបាលតាមបែបវិទ្យាសាស្ត្រថ្មីនេះ អាចព្យាបាលជំងឺមិនតិចនោះទេ។ ជំងឺទាំងនោះ មានជំងឺ ឈឺសន្លាក់ ជំងឺស្ពឹក ជំងឺរ៉ាំរៃ និងសូម្បីតែជំងឺផ្តាសសាយជាដើមក៏អាចព្យាបាលដែរ។ ដោយឡែក និស្សិតដែលចូលរួមរៀនទាំងអស់ មានការភ្ញាក់ផ្អើលចំពោះវិជ្ជាថ្មីប្លែកនេះ ហើយអះអាងថា ពួកគេនឹងអាចយកវិទ្យានេះ ទៅជួយព្យាបាលអ្នកក្របានច្រើន ព្រោះថា ការព្យាបាលនេះ មិនបានចំណាយលើថ្នាំសង្កូវអ្វីនោះទេ។