លោក នេត ភក្ត្រា​៖«​ករណី ០០៣ និង ០០៤ នឹង​អាច​បន្ត​បាន ​លុះត្រា​តែ​ភស្តុតាង​ទាំងអស់​ស្រប​តាម​យុត្តាធិកា​​របស់​តុលាការ»

សំឡេង ១២:១០
លោក នេត្រ ភក្ត្រា​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​
លោក នេត្រ ភក្ត្រា​អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម​ RFI

ដោយ​សារ​ថ្ងៃ​ពុធ​ទី៣០ កក្កដានេះ តុលាការ​អង្គ​ជំនុំ​ជម្រះ​សាលា​ក្តី​ខ្មែរ​ក្រហម  បាន​បើក​សវនាកា​រ​​បឋម​លើ​សំណុំ​រឿង ០០២ វគ្គ​២ ដែល​ផ្តោត​ជន​ជាប់​ចោទ នួន ជា និង​ខៀវ សំផន។ ដូច្នេះ ថ្ងៃ​ពុធ​នេះ ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង គឺ​លោក នេត្រ ភក្រ្តា អ្នក​នាំ​ពាក្យ​សាលា​ក្តី​ខ្មែរ​ក្រហម។ លោក នេត ភក្ត្រា បាន​លើក​ឡើង​ថា ពេញ​មួយ​ថ្ងៃ​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូត។ ដោយ​ឡែក ចំពោះករណី ០០៣ និង ០០៤ ដែល​កំពុង​តែ​ខ្វែង​គ្នា រវាង​ភាគី​ជាតិ​ និង​អន្តរជាតិ​នោះ អ្នក​នាំ​ពាក្យ​ដដែល បាន​អះអាងថា ករណី ០០៣ និង ០០៤ ដែល​ចៅ​ក្រម​ស៊ើប​អង្កេត​ កំពុង​បន្ត​ស៊ើប​នេះ គឺ​អាច​ទៅ​រួច​ប្រសិន​បើ​ភស្តុតាង​ទាំងអស់​ស្រប​តាម​យុត្ថាធិការ​របស់​តុលាការ។