អានតួអត្ថបទ
បទយកការណ៍

ប្រឡង​បាក់ឌុប៖ វិធានការ​របស់​ក្រសួង​អប់រំ​ទំនង​ជា​ទទួល​បាន​ជោគជ័យ

សំឡេង ០៨:៣១
សិស្ស​នៅ​ក្នុង​ពេល​ប្រឡង​បាក់ឌុប ថ្ងៃ​ទី​៤​ខែ​សីហា ឆ្នាំ​២០១៤
សិស្ស​នៅ​ក្នុង​ពេល​ប្រឡង​បាក់ឌុប ថ្ងៃ​ទី​៤​ខែ​សីហា ឆ្នាំ​២០១៤ RFI/Siv Channa
ដោយ៖ ស៊ុន មេសា
១៣ នាទី

សិស្សានុសិស្ស​ប្រមាណ​ជាង ៩​ម៉ឺន​៣​ពាន់ បាន​ចាប់​ផ្តើម​ប្រឡង​បញ្ចប់​សញ្ញាបត្រ​បាក់ឌុប ឬ មធ្យម​សិក្សាទុតិយភូមិ​ចំណេះ​ទូទៅ​។ ក្នុង​សម័យ​ប្រឡង​រយៈ​ពេល​២​ថ្ងៃ ដែល​ចាប់​ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៥ សីហា​នេះ មជ្ឈដ្ឋាន​ទូទៅ បាន​វាយ​តម្លៃ​ថា ការ​ប្រឡង​ឆ្នាំ​២០១៤​នេះ មាន​វិន័យ​តឹង​រ៉ឹង​ជាង​បណ្តា​ឆ្នាំ​ៗ​មុន​។ ដោយ​ក្រសួង​បាន​អនុវត្ត​វិធាន​ការ​តឹង​រ៉ឹង​ជាមួយ​បេក្ខជន​ប្រឡង និង​បណ្តា​អនុរក្ស មេ​ប្រយោគ​ផង​ដែរ​។ ដោយ​ឡែក​សិស្សានុសិស្ស និង​អាណាព្យាបាល​សិស្ស បាន​អបអរសាទរ​ចំពោះ​វិធានការ​តឹងរ៉ឹង​នេះ​។ ប៉ុន្តែ​ពួក​គេ​ស្នើ​ឱ្យ​ក្រសួង​អប់រំ​បន្ត​ធ្វើ​រឹតបន្តឹង​គ្រប់​ៗ​ឆ្នាំ​សិក្សា ដើម្បី​ធានា​បាន​នូវ​គុណភាព​អប់រំ​ដោយ​ពិត​ប្រាកដ​។ ចំណែក​ឯ​រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ក៏​បាន​លើក​ឡើង​ថា សម័យ​ប្រឡង​ឆ្នាំ​២០១៤​នេះ គឺ​ជា​កិច្ចការ​ប្រឡង​របស់​ក្រសួង​អប់រំ​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

 

 

 
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ