អានតួអត្ថបទ
ភ្ញៀវប្រចាំថ្ងៃ

លោក​ចាន់​ សាវ៉េត​៖​ ក្នុង​រឿង​ដីធ្លី​​ មិន​គួរ​មាន​ការ​ចោទ​ប្រកាន់​ប្រជា​ពល​រដ្ឋ​ រឿង​ព្រហ្ម​ទណ្ឌ​ទេ​​

សំឡេង ១០:៥៩
លោកចាន់ សាវេត
លោកចាន់ សាវេត rfi
ដោយ៖ លី ម៉េងហួរ
១៦ នាទី

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង RFI នៅ​ថ្ងៃ​ចន្ទ​នេះ គឺ​លោក ចាន់ សា​វ៉េ​ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​ដីធ្លី និង​ធនធានធម្មជាតិ របស់​សមាគម​សិទ្ធិមនុស្ស អាដហុក។ លោក ចាន់ សា​វ៉េត បានកត់សម្គាល់​ឃើញថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ក្រុម​ប្រជាពលរដ្ឋ​ច្រើន​សហគមន៍ បាន​តវ៉ា​ដាក់​ញត្តិ​ជាថ្មីទៀត នៅតាម​ខេត្ត​នានា។ ការតវ៉ា​ដាក់​ញត្តិ​ជាថ្មី​នោះ បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ដាស់តឿន​ដល់​អាជ្ញាធរខេត្ត​រាជធានី ត្រូវ​ដោះស្រាយ​លើ​ជម្លោះដីធ្លី​នៅ​មូលដ្ឋាន ដោយ​មិន​បណ្តែតបណ្តោយ​ឲ្យ​ប្រជាពលរដ្ឋ ឡើងមក​តវ៉ា នៅ​ភ្នំពេញ​នោះទេ។ ទន្ទឹមគ្នា​នោះ លោក ចាន់ សា​វ៉េ​ត បាន​គូសបញ្ជាក់ថា ការតវ៉ា​រឿង​ដីធ្លី មិនគួរ​មានការ​ចោទប្រកាន់​ប្រជាពលរដ្ឋ រឿង​ព្រហ្មទណ្ឌ​នោះទេ។

ផ្សាយពាណិជ្ជកម្ម

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ