ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​បោះមួយ​ជំហាន​ទៀត​ ក្នុង​កំណែ​ទម្រង់មុខងារសាធារណៈ

សំឡេង ០៩:១៩
ក្រសួងមហាផ្ទៃកម្ពុជា
ក្រសួងមហាផ្ទៃកម្ពុជា @RFI

ក្រោយពី​បានធ្វើ​សមាជ​កែរ​ទម្រង់​ផ្ទៃក្នុង​បក្ស ដោយ​ដាក់បញ្ចូល​យុវជន​ទៅក្នុង​រចនាសម្ព័ន្ធ​ដឹកនាំ​ដឹកនាំ​នៅ​ថ្នាក់កណ្តាល​មក រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា បាន​បោះ​មួយ​ជំហាន​ទៀត នៅក្នុង​កំណែរ​ទម្រង់​មុខងារសាធារណៈ។ កាលពី​ថ្ងៃទី៥ខែកុម្ភៈ ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីជូនដំណឹង (ស.ជ.ណ) មួយ ដោយបាន​ណែនាំ​ឱ្យ​មន្ត្រី​ក្រោម​ឱ​វាទ​របស់ខ្លួន ជំ​រុះ​មុខតំណែង​ពីរ​រឺ​បី​ដែល​ខ្លួន​ធ្លាប់តែ​កាន់កាប់ មក​នូវតែ​មុខតំណែង​តែមួយ​វិញ។ ការណ៍​នេះ បាន​នាំ​ឱ្យ​មានការ​សាទរ​ពី​សំណាក់​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន ក៍​ប៉ុន្តែ ពួកគេ​នឹងរង​ចាំមើល ពី​ប្រសិទ្ធភាព នៃ​សេចក្តីជូនដំណឹង​នេះ​ថា តើ​នឹងមាន​ប្រសិទ្ធភាព​ប៉ុណ្ណា !