ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទិវា​សិទ្ធិនារី​អន្តរជាតិ​៨មិនា​ខួប​ទី​១០៤​ មាន​ក្រុម​ខ្លះ​សើច​ ក្រុម​ខ្លះ​យំ​

សំឡេង ០៨:៥៣
ស្ត្រីដែលត្រូវបានដោះលែង នៅថ្ងៃទី ០៨ មីនា ឆ្នាំ២០១៥
ស្ត្រីដែលត្រូវបានដោះលែង នៅថ្ងៃទី ០៨ មីនា ឆ្នាំ២០១៥ RFI-ចាន់ណា

រដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី៨មីនា​ម្សិល​ម៉ិ​ញ បាន​អបអរសាទរ​ការ​ប្រារព្ធ​ខួប​លើក​ទី ១០៤ ទិវា​សិទ្ធិនារី​អន្តរជាតិ៨មិនា​នៅឯ​វិមាន​សន្តិភាព ក្រោម​ការចូលរួម​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ការអបអរសាទរ​ទិវា​សិទ្ធិនារី​អន្តរជាតិ៨មីនា​របស់​រដ្ឋាភិបាល​កម្ពុជា​ឆ្នាំនេះ បានធ្វើ​ឡើង ជាមួយនឹង​ការដោះលែង​ស្ត្រី​ចំនួន២២នាក់​ចេញពី​ពន្ធនាគារ។ ការ​ប្រារព្ធ​ទិវា​សិទ្ធិនារី​អន្តរជាតិ៨មីនា​ខួប​ទី១០៤ ពិត​ជាមាន​ក្រុមមនុស្ស​ខ្លះ​សើច សើច​ដោយសារតែ​ត្រូវបាន​គេ​ដោះលែង​ចេញពី​ពន្ធនាគារ តែ​ក៏មាន​ក្រុមមនុស្ស​ខ្លះ​យំ យំ​ដោយសារតែ​ការទាមទារ​អោយមាន​ការដោះលែង​ស្ត្រី​ដែល​ជាប់ឃុំ​ពី​ពន្ធនាគារ​ដោយសារតែ​ការតវ៉ា​រឿង​ដីធ្លី​បាន​បរាជ័យ៕